ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​រស់នៅ​ផ្តល់​សុខភាព​ល្អ​ជាង​មុន គួរតែ​រៀប​គម្រោង​បែបណា​?
29, Jan 2022 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​ចង់​ផ្លាស់ប្តូរ​ទៅជា​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ​ជាង​មុន វា​មានរឿង​ជាច្រើន​ដែល​អ្នក​គួរតែ​ធ្វើ​ប្រចាំថ្ងៃ ដើម្បី​អាច​សម្រេច​គោលដៅ​នេះ​បាន​។



យក​ល្អ​គួរតែ​ព្យាយាម​ដូចខាងក្រោម​នេះ​៖
  • ​ចូរ​ស្រមើស្រមៃ​ខ្លួនឯង​ថា​នឹង​ផ្តល់​សុខភាព​ល្អ​ជាង​មុន មាន​ថាមពល​ជាង​មុន និង​សប្បាយចិត្ត​ជាង​មុន​។ បន្ទាប់មក ចូរ​ចាប់ផ្តើម​គិត​អំពី​ការផ្លាស់ប្តូរ​ទាំងឡាយណា​ដែល​អ្នក​អាច​ធ្វើបាន​ក្នុង​របប​អាហារ និង​សកម្មភាព​នានា​
  • ​ចូរ​ស្វែងយល់​នូវ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាចមាន​សុខភាព​ល្អ និង​ស្វែងរក​មធ្យោបាយ​ដើម្បី​ជម្នះ​ឧ​បក​សគ្គ​ទាំងនោះ​
  • ​ចូរ​ចាប់ផ្តើម​បង្កើត​គម្រោង​ដើម្បី​ផ្លាស់ប្តូរ​។ ចូរ​ធ្វើខ្លួន​ឲ្យ​សប្បាយ តាមដាន​ដំណើរ​ការណ៍​ទាំងនោះ និង​មានការ​គាំទ្រ​ពី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ផង​
  • ​ចូរ​មានការ​លើកទឹកចិត្ត​ផង ដូច្នេះ​អ្នកនឹង​មិនមាន​ភាព​ធុញទ្រាន់​នូវ​ការ​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​ដើម្បី​សុខភាព​ឡើយ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com