ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
កម្ពុជា​ត្រូវការ​ធនធានមនុស្ស​មា​ន​គុណភាព​គ្រប់​ជំនាញ តែ​លោក ដេ​ត សុខ​ឧ​ត្ត​ម លើកទឹកចិត្ត​និស្សិត​ឲ្យ​គិតពី​STEM
30, Aug 2018 , 10:01 am        
រូបភាព
​ភ្នំពេញ​៖ ការជ្រើសរើស​ជំនាញ​ដែល​ត្រឹមត្រូវ​តាម​ចំណូលចិត្ត​របស់​សិស្ស​-​និស្សិត គឺជា​រឿង​ដែល​សំខាន់​ណាស់ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី គេ​មើលឃើញ​មាន​និស្សិត​មិនតិច​នោះទេ ដែល​ជ្រើសរើស​ជំនាញ​ខុស​។ ដូច្នេះហើយ​បានជា កម្ពុ​ជាមាន​ជំនាញ និង​មាន​កង្វះខាត​ធនធានមនុស្ស​ដែលមាន​ជំនាញ​ពិតប្រាកដ​ច្រើន​។


 
​ទោះជា​បានដឹងថា មាន​ជំនាញ​ខ្លះ មួយចំនួន​កំពុងមាន​អតិផរណា​ក៏ដោយ ប៉ុន្តែ​លោក ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ហ្សា​ម៉ាន់ នៅតែ​បញ្ជាក់ដែរថា ជំនាញ​ណា​ក៏​សំខាន់ និង​មាន​តម្រូវការ ឲ្យ​តែ​ចេះ​ប្រាកដ​។ លោក ឧ​ត្ត​ម បញ្ជាក់​ដូច្នេះ​៖«​ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុងតែ​អភិវឌ្ឍន៍ ជំនាញ​ណា វិស័យ​ណា​ក៏ត្រូវ​ដែរ ឲ្យ​តែ​ចេះ​ពិតប្រាកដ​។ វិស័យ​ការទូត​,​ធនាគារ​,​ធុរកិច្ច​,​ច្បាប់​,​វិស្វកម្ម និង​សំណង់​ជាដើម គឺ​សុទ្ធតែ​ត្រូវការ​ទាំងអស់ ប៉ុន្តែ​សំខាន់​ឲ្យ​យើង​អ្នករៀន​គឺ​ត្រូវ​ចេះ​ឲ្យ​ពិតប្រាកដ​»​។​
 
​ប៉ុន្តែ​ជា​យោបល់​របស់​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​ហ្សា​ម៉ាន់ លោក​លើកទឹកចិត្ត​និស្សិត​កម្ពុជា ឲ្យ​គិតគូរ​ពី​ជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​(STEM) ព្រោះ​វា​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន​លឿន​។​
 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ហ្សា​ម៉ាន់​៖ 

 



Tag:
 អប់រំ​
 ​រើស​ជំនាញ​
 ​ដេ​ត សុខ​ឧ​ត្ត​ម​
 Zaman
 ​ហ្សា​ម៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com