កីឡាជាតិ
ជាតិ
លី​គស​ម្រាក​ពីរ​សប្តាហ៍ ដើម្បី​ឲ្យ​កីឡាករ​ត្រៀម​ប្រកួត​មិត្តភាព និង​ពាន​សម្តេច ហ៊ុន សែន
30, Aug 2018 , 10:57 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នឹង​សម្រាក​ចំនួន​ពីរ​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ត្រៀម​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ម៉ាឡេស៊ី​។ ការប្រកួត​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​។​

 
​ទស្សនិកជន​និង​អ្នកគាំទ្រ នឹង​ខកខាន​ទស្សនា​ការប្រកួត​ក្នុង​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ចំនួន​ពីរ​សប្តាហ៍​។ ខកខាន ក៏​ដោយសារ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ ត្រូវ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ចុង​សប្តាហ៍​នេះ​។ ក្នុងនោះ​ណាហ្គា​វើ​ល ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៨ មុន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជួប​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។​
 
​ក្រុម​ឈ្នះ​ក្នុងការ​ប្រកួត​ត្រូវ​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ប្រជែង​ដណ្តើម​ជើងឯក ខណៈ​ក្រុម​ចាញ់​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ តែ​យ៉ាងណា​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) មិនទាន់​បង្ហាញ​វេលា​ជាក់លាក់​ពី​ការប្រកួត​ទាំងពីរ​នេះ​នៅឡើយ​ទេ​។ 
 
​ម្យ៉ាង​ការ​សម្រាក​នេះ ក៏​ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ជម្រើសជាតិ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Felix ប្រមូលផ្តុំ​ហ្វឹកហាត់ សម្រាប់​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​ដកស្រង់​បច្ចេកទេស​នេះ ធ្វើឡើង​ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 ដែល​គ្រោង​ធ្វើឡើង​នៅ​ខែវិច្ឆិកា ខាងមុខនេះ​៕  

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com