កម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ រាជធានី-ខេត្ត» ថ្មីនេះ បង្កើតដោយទូរទស្សន៍បារាំងដ៏ល្បីមួយឈ្មោះ Canal France International (CFI) ផ្នែក Media/Development (The French Media Development Agency) និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងផលិតផលកសិកម្ម និងផលិតផលអត្តសញ្ញាណដទៃទៀតនៃខេត្តនីមួយៗនៃប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ រាជធានី-ខេត្ត» នេះ គឺជាបេសសកម្មថ្មីៗរបស់សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development។
សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development ក៏នឹងធ្វើសេចក្តីរាយការណ៍ច្រើនទាក់ទងទៅនឹងសហគ្រាសខ្នាតតូច និងមធ្យមនៅតាមបណ្តាខេត្តនានាដែលមានគំនិតច្នៃប្រឌិតផលិតផលខ្មែរថ្មីៗ ឬមានគម្រោងជំរុញផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ គម្រោងនេះមានឈ្មោះថា Rural Networks។
ការជួយជំរុញការសរសេររបស់សារព័ត៌មាន Thmeythmey.com ក្រោមការគាំទ្រ និងសហការដោយ ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងរួមចំណែកជំរុញជំនួញខ្នាតតូចទាំងឡាយនៅតាមបណ្តាខេត្តឲ្យទទួលបានការផ្សព្វផ្សាយទូលំទូលាយជាងមុន។ តាមរយៈការផ្សព្វផ្សាយនេះ ផលិតផលអត្តសញ្ញាណនៅតាមបណ្តាខេត្ត ជាពិសេស ផលិតផលកសិកម្មនឹងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥ខេត្ត-រាជធានី សូមមេត្តាចុច Download for IOS : https://apple.co/2ub9pdj និង Android : http://bit.ly/2KSe1MB ហើយ Like Facebook Page: Thmey Thmey 25 និង Subscribte to YouTube Channel: https://goo.gl/D6xQBv ៕