ជាតិ
សេដ្ឋកិច្ច
ចិន​វិនិយោគ​ជាង​៥០០​លាន​ដុល្លារ លើ​កំពង់ផែ​ភ្នំពេញ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​
01, Sep 2018 , 12:02 pm        
រូបភាព
​ភ្នំពេញ៖មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ តម្លៃ​ប្រមាណ ៥៣១,៦​លាន​ដុល្លារ ដែលជា​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ចិន CHEAN CHHOENG THAI GROUP CO.,LTD  ត្រូវបាន​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សម្រេច​ចេញ​«​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» កាលពី​ថ្មីៗ​នេះ​។​


អត្ថបទទាក់ទង

 
CDC បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែសីហា ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ មានលទ្ធភាព​បង្កើត​ឱកាស​ការងារ ដល់​ប្រជាពលរដ្ឋ​បាន​ជាង​២​ម៉ឺន​កន្លែង ដែលមាន​ទីតាំង​វិនិយោគ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
 
​ការចុះបញ្ជី​ជា​ស្ថាពរ​របស់​CDC ធ្វើឡើង​បន្ទាប់ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញបាន​ជួល​ដី​បណ្ដោយ​មាត់ទន្លេ​ទំហំ​ជាង​៩​ហិកតា​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD ក្នុងតម្លៃ ១៦,៥​លាន​ដុល្លារ រយៈពេល​៥០​ឆ្នាំ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។ 
 
​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​នេះ មាន​ការិយាល័យ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​សិល្បៈ សួន​បាញ់​ទឹក សួន​សាធារណៈ ផ្សារ​អណ្ដែត​ទឹក សាល​តាំងពិព័រណ៍ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ជាដើម​៕
 
 

Tag:
 អចលនទ្រព្យ​
  CDC
 ​ កំពង់ផែ​ស្វយ័ត
© រក្សាសិទ្ធិដោយ thmeythmey.com