ជាតិ
សង្គមជាតិ
ក្នុងមួយឆ្នាំលោក ផល ប្រើទុនជាង១លានរៀលសម្រាប់ទិញឧបករណ៍នេសាទ
× សៀមរាប៖ លោក ផល មានរបរជាអ្នកនេសាទ នៅក្នុងឃុំកំពង់ឃ្លាំង។ ខុសពីអ្នកនេសាទដទៃដែលមានឧបករណ៍ និងសម្ភារនេសាទទំនើបៗ លោក ផល ប្រើ «ឡើ» (ភាសាអ្នកភូមិហៅថាឧបករណ៍សម្រាប់រកត្រី) តែមួយមុខប៉ុណ្ណោះ ដើម្បីរកត្រី។ ឡើ ជាឧបករណ៍សម្រាប់យកត្រីកំភ្លាញ។ ក្នុងមួយឆ្នាំៗ លោក ផល ត្រូវប្រើទុនជាង១លានរៀល ដើម្បីទិញឧបករណ៍នេះ។
លោក ផល មានអាយុ៤០ឆ្នាំ និងមាន «ឡើ» ចំនួន ១៥០ ដែលលោកអាចដាក់យកត្រីកំភ្លាញបានចន្លោះពី ១០ ទៅ១៥គីឡូក្រាមក្នុងមួយយប់។ ត្រីកំភ្លាញក្នុងមួយគីឡូក្រាម លក់បានក្នុងតម្លៃចាប់ពី១៥០០រៀលឡើងទៅ។ ត្រីកំភ្លាញល្អិតៗ គេយកធ្វើនុយដាក់ក្នុងសាយើន ដែលជាឧបករណ៍សម្រាប់យកកំពឹស។
ក្នុង «ឡើ» មួយ លោក ផល ទិញក្នុងតម្លៃ ៥០០០រៀល ហើយក្នុងមួយឆ្នាំលោកត្រូវចំណាយ ១លាន៥០ម៉ឺន ដើម្បីទិញឧបករណ៍នេសាទនេះ។ ក្នុងមួយថ្ងៃលោកអាចរកចំណូលបានជាមធ្យមចំនួន ២ម៉ឺនរៀល។ លោកបញ្ជាក់ថា ខែដែលសម្បូរត្រីកំភ្លាញច្រើន គឺខែទឹកស្រក ហើយត្រីពេលនោះក៏រៀងធំៗដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com