ជាតិ
សង្គមជាតិ
ក្នុង​មួយឆ្នាំ​លោក ផល ប្រើ​ទុន​ជាង​១​លាន​រៀល​សម្រាប់​ទិញ​ឧបករណ៍​នេសាទ​
02, Sep 2018 , 6:59 am        
រូបភាព
​សៀមរាប​៖ លោក ផល មានរ​បរជា​អ្នកនេសាទ នៅក្នុង​ឃុំ​កំពង់​ឃ្លាំង​។ ខុសពី​អ្នកនេសាទ​ដទៃ​ដែលមាន​ឧបករណ៍ និង​សម្ភារ​នេសាទ​ទំនើបៗ លោក ផល ប្រើ «​ឡើ​» (​ភាសា​អ្នកភូមិ​ហៅថា​ឧបករណ៍​សម្រាប់​រកត្រី​) តែមួយ​មុខ​ប៉ុណ្ណោះ ដើម្បី​រកត្រី​។ ឡើ ជា​ឧបករណ៍​សម្រាប់​យក​ត្រី​កំភ្លាញ​។ ក្នុង​មួយឆ្នាំៗ លោក ផល ត្រូវ​ប្រើ​ទុន​ជាង​១​លាន​រៀល ដើម្បី​ទិញ​ឧបករណ៍​នេះ​។​

 
​លោក ផល មាន​អាយុ​៤០​ឆ្នាំ និង​មាន «​ឡើ​» ចំនួន ១៥០ ដែល​លោក​អាចដាក់​យក​ត្រី​កំភ្លាញ​បាន​ចន្លោះ​ពី ១០ ទៅ​១៥​គីឡូក្រាម​ក្នុង​មួយ​យប់​។ ត្រី​កំភ្លាញ​ក្នុង​មួយ​គីឡូក្រាម លក់បាន​ក្នុងតម្លៃ​ចាប់ពី​១៥០០​រៀល​ឡើងទៅ​។  ត្រី​កំភ្លាញ​ល្អិតៗ គេ​យក​ធ្វើ​នុយ​ដាក់​ក្នុង​សា​យើ​ន ដែលជា​ឧបករណ៍​សម្រាប់​យក​កំពឹស​។ 
 
​ក្នុង «​ឡើ​» មួយ លោក ផល ទិញ​ក្នុងតម្លៃ ៥០០០​រៀល ហើយ​ក្នុង​មួយឆ្នាំ​លោក​ត្រូវ​ចំណាយ ១​លាន​៥០​ម៉ឺន ដើម្បី​ទិញ​ឧបករណ៍​នេសាទ​នេះ​។ ក្នុង​មួយថ្ងៃ​លោក​អាច​រកចំណូលបាន​ជាម​ធ្យ​ម​ចំនួន ២​ម៉ឺន​រៀល​។ លោក​បញ្ជាក់ថា ខែ​ដែល​សម្បូរ​ត្រី​កំភ្លាញ​ច្រើន គឺ​ខែ​ទឹក​ស្រក ហើយ​ត្រី​ពេលនោះ​ក៏​រៀង​ធំៗ​ដែរ​៕
 

Tag:
 កំពង់​ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com