ពីនេះ ពីនោះ
តើពាក្យ «ចុង», «តម្លឹង», «ជី» និង «ហ៊ុន» មានន័យខុសគ្នាដូចម្តេច?
×
ពាក្យទាំងប៉ុន្មាននេះ គឺសុទ្ធតែមានន័យខុសគ្នា ប៉ុន្តែពាក្យទាំងនេះបង្ហាញពីរង្វាលខ្នាតខ្មែរបុរាណ គ្រាន់តែមានរង្វាលខា្នតខុសគ្នាតែប៉ុណ្ណោះ។
ក្រុមប្រឹក្សាជាតិភាសាខ្មែរបានពន្យល់ពាក្យ «ចុង»មានន័យថា ខ្នាតខ្មែរបុរាណ ដែលមានទម្ងន់ កន្លះហាប ស្មើនឹង៣០ គីឡូក្រាម(មួយហាបស្មើនឹង៦០គីឡូក្រាម)។ អង្ករ២ចុង ស្មើនឹងអង្ករ១គីឡូក្រាម។
«តម្លឹង» ស្មើនឹង១០ជី ដែលមានប្រមាណ ៣៧,៥ក្រាម។ មាសពីរតម្លឹង ស្មើនឹងមាសជិត២០ជី។
ចំពោះពាក្យ «ជី» មានទម្ងន់ស្មើនឹង១០ ហ៊ុន មានប្រមាណ ៣,៧៥ក្រាម។ មាសមួយជី ស្មើនឹងមាស១០ហ៊ុន។
ចំណែកពាក្យ «ហ៊ុន» ជារង្វាលខ្នាតតូចជាងគេ ដែលមានទម្ងន់គិតជាលី ស្មើនឹង១០លី មានប្រមាណតែ ០,៣៧៥ក្រាមតែប៉ុណ្ណោះ។ មាសពីរហ៊ុន ស្មើនឹង២០លី។ នេះបើយោងតាមការបកស្រាយពីក្រុមប្រឹក្សាជាតិភាសាខ្មែរដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com