គម្រោង​តាំងពិព័រណ៍ «​សំណង់​ស្ថាបត្យកម្ម​វត្ត​អារាម​ខ្មែរ​» នឹង​លើក​ទៅ​ឆ្នាំក្រោយ​
ជាតិ
គម្រោង​តាំងពិព័រណ៍ «​សំណង់​ស្ថាបត្យកម្ម​វត្ត​អារាម​ខ្មែរ​» នឹង​លើក​ទៅ​ឆ្នាំក្រោយ​
02, Sep 2018 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖  ពិព័រណ៍​«​សំណង់​ស្ថាបត្យកម្ម​វត្ត​អារាម​» ដែល​នឹងត្រូវ​រៀបចំ​នៅ​ខែសីហា​កន្លងទៅនេះ នឹង​លើក​ពេល​រៀបចំ​នៅ​ឆ្នាំក្រោយ ដើម្បី​សម្រួល​ដល់​ការរៀបចំ រួមទាំង​ការបោះពុម្ព​ជា​សៀវភៅ​ស្ដីពី​ស្ថាបត្យកម្ម​នេះ​។



​ការរៀបចំ​ការតាំងពិព័រណ៍ នឹង​ចេញ​សៀវភៅ​ស្ដីពី​ស្ថាបត្យកម្ម​វត្ត​អារាម​មុន កម្មវិធី​ការតាំងពិព័រណ​។ សៀវភៅ​ស្ថាបត្យកម្ម​នេះ នឹង​បង្ហាញ​ពី​ស្ថាបត្យកម្ម​វត្ត​អារាម​ខ្មែរ យ៉ាង​សម្បូរបែប ដែលមាន​រចនាប័ទ្ម​ខុសៗ​គ្នា​។​នេះ​បើតាម​សាស្ត្រាចារ្យ និង​ជា​ស្ថាបត្យករ លោក ស៊ុន ពោ​រ៉ា ដែលជា​អ្នករៀបចំ​ពិព័រណ៍​នេះ​។ 
 
​សូមបញ្ជាក់ថា ការតាំងពិព័រណ៍​នេះ នឹង​តាំង​បង្ហាញ​រូបថត​វត្ត​អារាម​ខ្មែរ បទ​បញ្ញា​ត្តិ គំនូរ​ប្លង់​ស្ថាបត្យកម្ម និង​រូបសំណាក​ជាដើម​។ ជា​មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផង ស៊ុន ពោ​រ៉ា បាន​ចំណាយពេល​ដល់​ទៅ​៤ ឆ្នាំ ស្រាវជ្រាវ វត្ត​អារាម​នៅ​កម្ពុជា​ចំនួន ៤០០​វត្ត ដែលជា​ស្ថាបត្យកម្ម ដ៏​មានតម្លៃ​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ ស្ថាបត្យករ​រូបនេះ​យល់ថា លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន ក៏​នឹង​រួមចំណែក​លើកតម្កើង​ស្ថាបត្យកម្ម ក្នុង​ព្រះពុទ្ធសាសនា និង​ក្តី​សង្ឃឹមថា ស្ថាបត្យកម្ម​ពុទ្ធសាសនា នឹង​រីកដុះដាល​ឡើងវិញ ដូច​អតីតកាល​។​គម្រោង​តាំងពិព័រណ៍​នេះ ទទួលបាន​ការសហកា​រ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​៕
 

Tag:
 ស្ថាបត្យកម្ម​
  ​វត្ត​អារាម​ខ្មែរ​
  ​ពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com