ជាតិ
ពន្ធដារ ក្រើនរម្លឹក​ដល់​ម្ចាស់​អចលនទ្រព្យ ឲ្យ​បង់ពន្ធ​មុន​ថ្ងៃទី​៣០​កញ្ញា ដើម្បី​បញ្ចៀស​ទោសទណ្ឌ​
02, Sep 2018 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
 អគ្គនាយក​ពន្ធដារ បាន​ក្រើនរម្លឹក ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងឡាយ ដែលមាន​អចលនទ្រព្យ នៅ​ភ្នំពេញ និង​នៅតាម​ក្រុង​នីមួយៗ​នៃ​ខេត្ត​ទាំងអស់ ត្រូវ​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ ២០១៨ ឲ្យ​បាន​មុន​ថ្ងៃទី ៣០ ខែកញ្ញា​។ ការខកខាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ តាម​ថ្ងៃ​កំណត់​នេះ ម្ចាស់​អចលនទ្រព្យ​នឹងត្រូវ​រង​នូវ​ទោសទណ្ឌ​តាមច្បាប់ ជា​ធរមាន​។​



​អគ្គនាយក​ពន្ធដារ ដែល​តម្រូវ​ឲ្យ​ម្ចាស់​អចលនទ្រព្យ ពុំទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ មេត្តា​រួសរាន់​មក​បង់ពន្ធ​ឲ្យ​ទាន់ពេលវេលា ដើម្បី​ជំរុញ​ការបង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​២០១៨ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ជៀសវាង​ការកកស្ទះ និង​ការ​ប្រជៀ​ត​គ្នា​មក​ប្រកាស​បង់ពន្ធ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ អគ្គនាយក​ពន្ធដារ ៕
 
 

Tag:
 ពន្ធដារ​
  អចលន​ព្រ​ទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com