ជាតិ
សង្គមជាតិ
ក្រសួងការងារ អនុញ្ញាតឲ្យនិយោជិតសម្រាក៣ថ្ងៃ នៅបុណ្យភ្ជុំបិណ្ឌ រូបភាពពីក្រសូងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ
× ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសឲ្យកម្មករ និយោជិត ទាំងអស់ អាចឈប់សម្រាករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅស្រុកកំណើត សម្រាប់ជួបជុំក្រុមគ្រួសារឲ្យសប្បាយរីករាយ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតរបស់ខ្លួន ឈប់សម្រាកដោយផ្តល់ប្រាក់ឈ្នួលនាឱកាសបុណ្យភ្ជុំបិណ្ឌ ពោលគឺត្រូវរៀបចំ បើកប្រាក់ឈ្នួលកម្មករនិយោជិត ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។
ប៉ុន្តែបើម្ចាស់រោងចក្រ ពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលវេលាទេ សូមអនុញ្ញាតឲ្យកម្មករទទួលប្រាក់បុរេប្រទានយ៉ាងតិច៥០ភាគរយ ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌមកដល់។ នេះបើតាមក្រសួងការងារ។
សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌ នឹងប្រព្រឹត្តឡើងនៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨៕
© រក្សាសិទ្ធិដោយ thmeythmey.com