អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា​របស់​អាមេរិក ទទួល​និស្សិត​ឱ្យចូល​រៀន​នៅ​ភ្នំពេញ​
03, Sep 2018 , 2:44 pm        
រូបភាព
ដោយ:
(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​ដ៏​ល្បី​មួយ​របស់​អាមេរិក បានប្រកាស ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ និស្សិត​ខ្មែរ​អាច​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់អនុបណ្ឌិត​នៅ​កម្ពុជា​បាន ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិការ​ដ៏​សន្ធឹកសន្ធាប់​នៅ​អាមេរិក​ទៀតឡើយ ។
 
​លោកស្រី Hillary Vance នាយិកា​សាខា​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មានប្រសាសន៍ថា​៖ «​ជំនួស​ឱ្យ​ការ​ទៅ​សិក្សា​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក ចាប់ពីពេលនេះ​តទៅ និស្សិត​មកពី​គ្រប់ទិសទី​អាច​ចូលរៀន និង​ទទួលបាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ដោយ​ចំណាយ​ថ្លៃ​សិក្សា​តិចជាង​ការ​ត្រូវ​ទៅ​សិក្សា​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក​»​។ 
 
​កម្មវិធីសិក្សា​ដែល​និស្សិត​អាស៊ី​ជាច្រើន​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ​នោះ ត្រូវបាន​បង្កើតឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អប់រំ​រវាង​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (UA) និង​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ដើម្បីឱ្យ​និស្សិត​ខ្មែរ​ក៏ដូចជា​និស្សិត​មកពី​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ឱ្យមក​ទទួលយក​ការអប់រំ លើ​កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ (Dual Degree) នៅ​ទីក្រុង​ភ្នំពេញ​របស់​កម្ពុ​ជា​។ 


 
AUPP ជា​សាកលវិទ្យាល័យ​ទី​១​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា លើ​កម្មវិធី​សញ្ញាបត្រ​ពីរ (Dual Degree) ហើយក៏​ជា​លើក​ទី​១​ដែរ​ដែល​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា បាន​បង្កើត​សាខា​របស់ខ្លួន​នៅ​អាស៊ី​នៅក្នុង​សាកលវិទ្យាល័យ AUPP ក្នុងប្រទេស​កម្ពុជា ។ 
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ អ៊ីម៉េល​៖ [email protected] ចូលទៅ​កាន់ www.arizona.edu ឬ Facebook: UA Phnom Penh (https://www.facebook.com/UAPhnomPenh/) ៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com