ជាតិ
សង្គមជាតិ
មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​សប្ដាហ៍​
03, Sep 2018 , 4:06 pm        
រូបភាព
ប្រភព៖ក្រសួងធនធានទឹក
ប្រភព៖ក្រសួងធនធានទឹក
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ធន​ធា​ទឹក និង​ឧ​ត្តុ​និយម បាន​ឲ្យ​ដឹងថា ជ្រលង​សម្ពាធ​ទាប កំពុង​បង្កើត​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៩ ខែកញ្ញា​នេះ ។​ក្នុងនោះ​ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ត្បូងឃ្មុំ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។



​សេចក្ដីជូនដំណឹង​នៃ​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​៣ ខែកញ្ញា​នេះ បាន​បន្តថា ក្រៅពី​ខេត្ត​ខាងលើ ក៏មាន​ទីតាំង​មួយចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និង​ខេត្តកំពង់ធំ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ រីឯ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​៕
 

Tag:
 ​ភ្លៀង​
  ទូទាំងប្រទេស​
© រក្សាសិទ្ធិដោយ thmeythmey.com