អត្ថបទពាណិជ្ជកម្ម
vivo នឹងសម្ពោធទូរសព្ទ២ម៉ូឌែលគឺ V11, V11i ឲ្យកក្រើកអស់យុវវ័យ
× ក្រុមហ៊ុន vivo ដែលជាក្រុមហ៊ុនស្មាតហ្វូនធំមួយមានលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជានោះកំពុងតែធ្វើអោយអតិថិជន ជាពិសេសយុវវ័យជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីសម្ពោធ vivo V11 V11i របស់ខ្លួន ធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីផេកផ្លូវការរបស់ក្រុមហ៊ុន vivo ផុសវីឌីអូមួយទាក់ទងនឹងការសម្ពោធជាផ្លូវការរបស់ម៉ូដែល vivo V11 V11i ហើយនោះ យើងឃើញថាមានយុវវ័យជាច្រើនធ្វើការ share វីឌីអូនេះ ដែលនៅក្នុងកម្មវិធីនោះគឺមានការ រត់នៅក្រោមភ្លើងពណ៌ ឆ្លងកាត់ពពុះសាប៊ូ និងឆ្ពោះទៅកាន់ការប្រគំតន្ត្រីដ៏អស្ចារ្យ ចូលរួមដោយតារាល្បីៗជាច្រើននាក់ មានដូចជា លោកព្រាប សុវត្ថិ កញ្ញាសុខ ពិសី កញ្ញាឡូរ៉ា ម៉ម លោកឆន សុវណ្ណារាជ កញ្ញាសុខ ស្រីនាង កញ្ញាទេព បូព្រឹក្ស លោកសុវត្ថិ មុនីវណ្ណ លោកសុវត្ថិ មុនីនាគ លោកសុវត្ថិ សិរីវុឌ្ឍ ជាពិសេសកម្មវិធីទាំងមូលមានការផ្សាយផ្ទាល់ពីទូរទស្សន៍ហង្សមាស ថែមទៀតផង។ ពិតជាមិនធម្មតាទេចំពោះកម្មវិធីដ៏កក្រើកមួយនេះ ព្រោះមើលតាមវីឌីអូប៉ុណ្ណោះ ក៏ដឹងកម្មវិធីនោះសប្បាយយ៉ាងម៉េចដែរ។ ដូចនេះយុវវ័យទាំងអស់ ប្រហែលមិនរំលងកម្មវិធីដ៏អស្ចារ្យនេះទេ៕
ចឹងអ្នកទាំងអស់គ្នាបានត្រៀមខ្លួនហើយឬនៅ ចំពោះកម្មវិធីសម្ពោធម៉ូដែល V11 V11i នេះ? តោះចូលទៅកាន់ linkនេះដើម្បីទស្សនាវីឌីអូនោះទាំងអស់គ្នា៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com