សង្គមជាតិ
ក្រុម​ពេទ្យ​ចិន​វះកាត់​បក​បាយ​ភ្នែក​ដោយ​ឥតគិតថ្លៃ សម្រាប់​អ្នក​កំពង់ចាម​
04, Sep 2018 , 8:00 am        
រូបភាព
ប្រភព៖ ហ្វេសប៊ុកមន្ទីរពេទ្យខេត្តកំពង់
ប្រភព៖ ហ្វេសប៊ុកមន្ទីរពេទ្យខេត្តកំពង់
ដោយ:
 ​ក្រុមគ្រូពេទ្យ​ចិន​ដែលមាន​ជំនាញ​ខាង​ជំងឺ​ភ្នែក បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម នឹង​វះកាត់​បក​បាយ​ភ្នែក​ដល់​ប្រជា​ពល​ដ្ឋ​ដែល​រស់នៅ​ខេត្តកំពង់ចាម​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​២៨ ខែកញ្ញា នេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម និង​បាន​បន្តថា ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ភ្នែក​ឡើងបាយ អញ្ជើញ​មក​ចុះឈ្មោះ​នៅ​អាគារ​ជំងឺ​ភ្នែក នៅ​មន្ទីរពេទ្យ​កំពង់ចាម ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រៀងរាល់​ម៉ោង​ធ្វើការ​។​

 
«​ការវះកាត់​បក​បាយ​ភ្នែក​នេះ ធ្វើឡើង​ដោយ​ឥត​បង់ប្រាក់​ឡើង​»​។ នេះ​ជាការ​បញ្ជាក់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម ដោយបាន​បន្ថែមថា ការពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ផ្សេងៗ​ក្រៅពី​ឡើងបាយ​ភ្នែក ត្រូវ​បង់ថ្លៃ​សេវា​ធម្មតា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ​៖ ០១២ ៩២៣ ០៨៨, ០៩៣ ៥១៨ ៨៨៦, ០៨៨ ៧៩៥ ៤០៨៥៕
 



Tag:
 វះកាត់​ភ្នែក​
 ឥត​គិត​ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com