កីឡាជាតិ
ជាតិ
លោក Keisuke Honda ដឹកនាំ​គោព្រៃ​កម្ពុជា​ហ្វឹកហាត់​នៅ​ថ្ងៃ​អង្គារ​នេះ​
03, Sep 2018 , 10:26 pm        
រូបភាព
លោក ហុងដា ប្រជុំជាមួយ​ក្រុម​ការងារ និងកីឡាករនា​ថ្ងៃទី​៣ ខែកញ្ញា។ រូបថត FFC
លោក ហុងដា ប្រជុំជាមួយ​ក្រុម​ការងារ និងកីឡាករនា​ថ្ងៃទី​៣ ខែកញ្ញា។ រូបថត FFC
ដោយ: រួបរួម
លោក Keisuke Honda នឹង​ដឹកនាំ​ការ​បង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ ហើយក៏​ជាការ​ចាប់ផ្តើម​ការងារ​លើកដំបូង​ផងដែរ​របស់​កីឡាករ​ជប៉ុន​រូបនេះ ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​កម្ពុជា​។​



អត្ថបទទាក់ទង

​ភ្លាមៗ​ក្រោយ​មកដល់​កម្ពុ​ជានា​ថ្ងៃទី​៣ ខែកញ្ញា លោក Honda បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប Melbourne Victory របស់​អូស្ត្រាលី​ផងដែរ បាន​ដឹក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ដែល​មាន​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix Agustin Gonzalez Dalmas ជា​តំណាង​។ នេះ​បើតាម​រូបភាព​ដែល​បង្ហោះ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​កម្ពុជា​ត្រៀមខ្លួន​ដើម្បី​ទទួល​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា ខាងមុខ​។ ចំពោះ​ជំនួប​នេះ លោក ហុងដា និង​ក្រុមការងារ​ជ្រើសរើស​បាន​កីឡាករ​ចំនួន​២៣​នាក់​។​


កីឡាករ​ទាំងនោះ​រួមមាន អ្នកចាំទី (​ស៊ូ យ៉ា​ទី​, អ៊ុំ វិចិត្រ​, សុខ សុខ​សិលា​) ខ្សែការពារ (​ហុង ផេង​, លី វ៉ា​ហេ​ទ​, សេត រ៉​ស៊ី​ប​, ស ពិសិដ្ឋ​, ឆេង ម៉េង​, អ៊ុក សុវណ្ណ​, នេន សុធា​រដ្ឋ​, សឿ​យ វិសាល​) ខ្សែបម្រើ (​ជ័យ ច​ត្រា​, ឈិន ឈឿន​, សុះ ស៊ូ​ហា​ណា​, គួច សុគ​ម្ភៈ​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វ៉ា​, ប៊ិន ចន្ថា​ធា​រី​, ទិ​ត្យ ឌី​ណា​) ខ្សែប្រយុទ្ធ (​ប្រាក់ មុនី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, រ៉ឹង ប៊ុន​ហៀ​ង និង​ស៊ិន កក្កដា​)៕






Tag:
 បាល់ទាត់
  ជម្រើសជាតិកម្ពុជា
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com