ពីនេះ ពីនោះ
ពាក្យ «​ខ្នុរ​»​តែ​សាធារណជន​អាន​ថា​«​ខ្នោ​រ​»​ទៅវិញ​
05, Sep 2018 , 7:39 am        
រូបភាព
រូប​ខ្នុរ
រូប​ខ្នុរ
ដោយ: ថ្មីៗ
​ភាគច្រើន​សាធារណជន​ទូទៅ​និយម​និយាយ​ពាក្យ​«​ខ្នោ​រ​»​ដោយ​ជំនួស​ពាក្យ «​ខ្នុរ​»​ទៅវិញ​។ ការពិត​ពាក្យ​«​ខ្នោ​រ​»​មិនមាន​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​ឡើយ​។ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ «​ខ្នុរ​»​។ ទោះបី​ពាក្យ «​ខ្នុរ​»​មាន​ក្នុង​វចនានុក្រម​ខ្មែរ​ក្តី ក៏​សាធារណជន​នៅតែ​ទម្លាប់​និយាយ​«​ខ្នោ​រ​»​នេះ​ធ្លាប់មាត់ តាំងពី​បូរាណ​កាល​យូរ​មកហើយ​។ 

 
​វចនា​នុ​ក្រុម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ខ្នុរ​»​មានន័យថា ជា​ឈ្មោះ​ឈើ ដំណាំ​មួយ​ប្រភេទ មាន​ផ្លែ​ជា​អាហារ ផ្លែ​មាន​ពណ៌​លឿង ដែលមាន​គ្រាប់​អាច​បរិភោគបាន​។ ខ្នុរ​មាន​ច្រើន​ប្រភេទ គឺ​ខ្នុរណាំង​(​សាច់​រឹង​), ខ្នុរបាយស្រា​(​សាច់​ជ្រាយ​ជាដើម​)​។ 
 
​នៅមាន​ពាក្យ​មួយចំនួន​ផ្សេងទៀត ដែល​សាធារណជន និយាយ​ខុសពី​ការសរសេរ គឺ «​តុ​»​តែ​និយាយថា «​តុ​ក​», «​ផ្លែ​រកាំ​» មិនមែន​«​ផ្លែ​អង្កាំ​»​ទេ​។   
 
​ដើម្បី​ប្រើប្រាស់​ពាក្យពេចន៍​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ គួរ​គប្បី​កែប្រែ​ទម្លាប់​មកប្រើប្រាស់​ពាក្យ​ដែលមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​វិញ​ទើប​ត្រឹមត្រូវ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com