កីឡាអន្តរជាតិ
អន្តរជាតិ
Best FIFA Player៖ គ្មាន Messi លើកដំបូង តែ Ronaldo ត្រូវ​ប្រជែង​ជាមួយ Modric និង​Salah
04, Sep 2018 , 12:04 pm        
រូបភាព
Lionel Messi មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ដណ្តើម​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ (Best Fifa Football Awards 2018) ជា​លើកដំបូង ខណៈ​គូប្រជែង​របស់គេ Cristiano Ronaldo ជាប់​ឈ្មោះ​៣​នាក់​ចុងក្រោយ​ជាមួយ Luka Modric និង Mohamed Salah​។​



Messi ខ្សែប្រយុទ្ធ​សញ្ញា​តិ​អា​ហ្ស​ង់​ទីន​តែងតែមាន​ឈ្មោះ​ប្រជែង​នឹង Ronaldo ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់ Juventus ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយនេះ​សម្រាប់​ពាន​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA ពោលគឺ​ចាប់ពី​ឆ្នាំ​២០០៦​មក​។ ប៉ុន្តែ​សម្រាប់​ការ​ប្រជែង​៣​នាក់​ចុងក្រោយ​ឆ្នាំ​២០១៨​នេះ តារា​ឆ្នើម​របស់ Barcelona វ័យ​៣១​ឆ្នាំ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​នោះឡើយ​។​
 
​សម្រាប់​បេក្ខភាព​៣​រូប​ចុងក្រោយ​ដែល​ជ្រើសរើស​ដោយ FIFA ឆ្នាំ​២០១៨​នេះ រួមមាន Modric ខ្សែបម្រើ​ឆ្មើ​ម Real Madrid រួមទាំង​អតីត​មិត្ត​រួម​ក្រុម​ចាស់ Ronaldo និង Salah ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool​។​
 
Ronaldo ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៣​ឆ្នាំ បាន​ជួយ Real Madrid ឈ្នះ​ពាន Champions League ៣​រដូវ​កាល​ជាប់​គ្នា​មុន​ផ្លាស់​ទៅ​ចូលរួម​ក្រុម​ជើងឯក​អ៊ីតាលី Juventus កាលពី​ខែកក្កដា​កន្លងទៅ​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ធ្លាប់​ឈ្នះ​ពាន កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អឺរ៉ុប​នេះ​៣​ដង​រួចមកហើយ ហើយក៏​ជា​អ្នកការពារ​តំណែង​នេះ​ផងដែរ​។​
Modric វ័យ​៣២​ឆ្នាំ បាន​ជួយ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup លើកដំបូង និង​ជា​ផ្នែក​មួយ​ដែល​ជួយ​ក្រុម​ស្តេច​ស​ឈ្នះ​ពាន Champions League សម្រាប់​រដូវ​កាល ២០១៧-២០១៨​។​
 
​ដោយឡែក Salah បានបង្ហាញ​ខ្លួន​យ៉ាង​អស្ចារ្យ​សម្រាប់​រដូវ​កាល​ដំបូង​ក្នុង​ក្របខណ្ឌ Premier League និង​ជួយ Liverpool ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ថែម​ទៀតផង​។​
​ចំណែក​បេក្ខភាព​គ្រូបង្វឹក​ល្អ​ប្រចាំ​៣​រូប (The Best FIFA Men’s Coach) រួមមាន លោក DalicZlatko គ្រូ​របស់​ក្រូ​អាស៊ី លោក Didier Deschamps គ្រូ​បារាំង និង Zinedine Zidane អតីត​គ្រូ Real Madrid ។​
 
​អ្នកចាំទី​ល្អ​បំផុត​៣​រូប​ចុងក្រោយ (Best FIFA Goalkeeper) មាន Thibaut courtois អ្នកចាំទី​បែលហ្ស៊ិក និង Real Madrid Hugo Lloris របស់​បារាំង និង Spurs និង Kasper Schmeichel របស់​ដា​ណឺ​ម៉ាក និង​ក្លិប Leicester City​។​
 
​សម្រាប់​ពាន FIFA Puskas Award (​គ្រាប់​បាល់​បញ្ចូល​ទី​ល្អ​ដាច់​គេ​) មាន​ដល់​ទៅ​១០​រូប​ចុងក្រោយ​ដែល​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​សម្រាប់​ជម្រើសជាតិ ឬ​ក្លិប​កាលពី​រដូវ​កាល​មុន ក្នុងនោះ​រួមមាន​៖ 
Cristiano Ronaldo (Real Madrid)
Gareth Bale (Real Madrid)
Lionel Messi (​អា​ហ្ស​ង់​ទីន​)
Denis Cheryshev (​រុស្ស៊ី​)
Lazaros Christodoulopoulos (AEK Athens)
Giorgian De Arrascaeta (Cruzeiro)
Riley McGree (Newcastle Jets)
Benjamin Pavard (​បារាំង​)
Ricardo Quaresma (​ព័រ​ទុយ​ហ្គា​ល់​)
Mohamed Salah (Liverpool)
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Best FIFA Player
  Mohamed Salah
© រក្សាសិទ្ធិដោយ thmeythmey.com