ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នក​កំពុងតែ​ព្យាយាម​កុំ​ឲ្យ​មាន​ស្ត្រេ​ស​មែន​ទេ​?
05, Sep 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​អ្នក​ស្ត្រេ​ស យក​ល្អ​គួរតែ​ព្យាយាម​ដោះស្រាយ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​ចិត្ត​។ ដើម្បី​ដឹងថា អ្នក​បាន​ដោះស្រាយ​ភាព​ស្ត្រេ​ស​បានល្អ​ឬ​អត់​នោះ ខាងក្រោម​នេះ​គឺជា​សំណួរ​មួយចំនួន​អំពី​របៀប​ដែល​អ្នកគ្រប់គ្រង​ស្ត្រេ​ស​៖

 
  • ​តើ​អ្នក​ញ៉ាំ ជក់បារី ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ស្ត្រេ​ស​មែន​ទេ​?
  • ​តើ​អ្នក​ញ៉ាំ ឬ​និយាយ​លឿន​ដែរ​ទេ​?
  • ​តើ​អ្នកមាន​អារម្មណ៍​ដូច​អ្នក​តែងតែ​ធ្វើ​អី​លឿនៗ តែ​មិនបាន​បញ្ចប់​អ្វី​ដោយ​ជោគជ័យ​ដែរ​ទេ​?
  • ​តើ​អ្នកធ្វើការ​ច្រើនពេក​ទេ និង​ពន្យា​ពេលធ្វើ​អ្វីៗ​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដែរ​ទេ​?
  • ​តើ​អ្នកមាន​ពេលវេលា​គេង​មិន​ទៀងទាត់​ដែរ​ទេ ដូចជា គេ​ច្រើនពេក គេង​តិចពេក ឬ​ម្តង​ច្រើន​ម្តង​តិច​?
  • ​តើ​អ្នកមាន​អារម្មណ៍​ថា អ្នក​តែងតែ​ព្យាយាម​ធ្វើ​អ្វីៗ​ច្រើនពេក​ដែរ​ទេ​ក្នុងពេល​តែមួយ​?
  • ​បើសិនជា​ចម្លើយ​សុទ្ធតែ​មែន​ទាំងអស់ អ្នក​ប្រហែលជា​ស្ត្រេ​ស​ច្រើនពេក និង​គួរតែ​ព្យាយាម​ស្វែងរក​មធ្យោបាយ​ដែល​ល្អ​ជាង​នេះ​ដើម្បី​ដោះស្រាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com