ជាតិ
បាក់​ឌុប​៖​ការ​ស្រង់​,​បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​បានបញ្ចប់​ហើយ​
06, Sep 2018 , 10:14 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ដោយ:
​ភ្នំពេញ​៖ ដំណើរការ​ស្រង់ បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ របស់​បេក្ខជន​ប្រឡង​បានបញ្ចប់​ទាំងស្រុង​ហើយ​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្រសួង​អប់រំ​បញ្ជាក់ទៀតថា ដំណើរការ​ទាំងនេះ បាន​ប្រព្រឹត្តទៅ ក្រោម​ការបំពេញភារកិច្ច​យ៉ាងសកម្ម និង​ទំនួល​ខុសត្រូវ​ខ្ពស់ ពី​សមាជិក​អនុគណៈកម្មការ​គ្រប់គ្រង​សន្លឹក MCS អនុគណៈកម្មការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​គណៈកម្មការ​ទាំង​អស់ និង​ការចូលរួម​សង្កេតការណ៍​ពី​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផង ដើម្បី​ធានាបាន​នូវ​ការប្រឡង​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​



​ទាកទង​នឹង​លទ្ធផល​បាក់​ឌុប​នេះ លោក ហង់ ជួន ណា​រ៉ុ​ន ទើបតែ​បានបញ្ជាក់​កាលពី​ថ្ងៃទី​៤ ខែកញ្ញា​ថា លទ្ធផល​ប្រឡង​នឹង​ប្រកាស​មុន​ការកំណត់ គឺ​នៅ​ថ្ងៃទី​៩ និង​១០ ខែ​នេះ បើ​ការ​បូកសរុប​ពិន្ទុ​នេះ​បញ្ចប់​លឿន​ជាង​ការគ្រោងទុក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​បាន​វាយតម្លៃ សិស្ស​និទ្ទេស​A​ឆ្នាំនេះ នឹង​កើនឡើង​ច្រើនជាង​ឆ្នាំមុន​ទៀតផង​។​
 



Tag:
 បាក់ឌុប
 អប់រំ
 ហង់ ជួន ណារ៉ុន
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com