ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែឈើ​ទាំង​៤​មុខ​នេះ​ជួយ​ឲ្យ​ស្គម​ដូច​បំណង​
07, Sep 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ស្គម អ្នក​គួរតែ​ពិសារ​ផ្លែឈើ​ទាំង​៤​មុខ​នេះ​នៅពេល​យប់​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?
 
1 អ្នក​អាច​ពិសារ​ពពួក​ផ្លែឈើ​ដែលមាន​ពណ៌​ទឹកក្រូច ឬ​លឿង ដោយមាន​ដូចជា ក្រូចឆ្មារ ស្វាយ ក្រូច ល្ហុង ផ្លែ​ត្រ​ឡាប់ និង​ម្នាស់​ជាដើម​។ ផ្លែឈើ​ពណ៌​នេះ មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ទេ ថែមទាំង​អាចជួយ​ការពារ​បេះដូង និង​បណ្តេញ​ជំងឺមហារីក​ចេញ​ទៀតផង​។​
 
2 អ្នក​ក៏​អាច​បរិភោគ​ផ្លែឈើ​ពណ៌​ក្រហម​ផងដែរ ដោយមាន​ដូចជា ប៉េងប៉ោះ និង​ត្របែក​ជាដើម​។ ផ្លែឈើ​ទាំងនេះ នឹងធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត និង​ស​ម្ជ​ស្ស​ស្អាត ថែមទាំង​អាចជួយ​ការពារ​មិន​ឲ្យ​កោសិកា​មហារីក​អាច​ដុះ​ឡើងមក​ឡើយ​។ ជាពិសេស វា​ក៏​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកផង​ដែរ​។​
 
3 ផ្លែឈើ​ពណ៌​ស្វាយ និង​ពណ៌​ខ្មៅ មានដូចជា ទំពាំងបាយជូរ ប្លូ​ប៊ឺ​រី និង​ផ្លែឈើ​មួយចំនួនទៀត អ្នក​គួរតែ​បរិភោគ​នៅពេល​យប់ ព្រោះ​អាចជួយ​កាត់បន្ថយ​មិន​ឲ្យ​ភ្នែក​អ្នក​ឆាប់​នឿយហត់​។ ម្យ៉ាងទៀត វា​ក៏​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកផង​ដែរ​។​
 
4 ផ្លែឈើ​ពណ៌​បៃតង ដូចជា​ផ្លែ​ប៉ោម​ពណ៌​បៃតង អ្នក​គួរតែ​ពិសារ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្គម ថែមទាំង​អាចជួយ​ការពារ​ភ្នែក​របស់​អ្នក​មិន​ឲ្យ​ឆាប់​ខូច​ទៀតផង​។ ដូចនេះ អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​ទាំង​៤​មុខ​នេះ ដើម្បី​បរិភោគបាន នោះ​អ្នកនឹង​អាចមាន​រាង​ស្អាត​ជាមិនខាន​ឡើយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com