ជាតិ
លោក​នេ​ត សាវឿន ប​ញ្ចូ​ន​ប៉ូលិស​ជាន់ខ្ពស់​១១​នាក់​ទៅ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ពង្រឹង​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​
07, Sep 2018 , 7:59 am        
រូបភាព
ដោយ:
​លោក នេ​ត សារឿន អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​បាន​បញ្ជូន​ក្រុមការងារ ដែលមាន​សមាសភាព​ប៉ូលិស​ជាន់ខ្ពស់​ចំនួន ១១​រូប ឲ្យ​ទៅ​ជួយ​ដឹកនាំ​ពង្រឹង​សន្តិសុខ រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ នៅ​ខេត្ត​ព្រះសីហនុ​។ តាម​លិខិត​បង្គាប់ការ​របស់ លោក នេ​ត សាវឿន ក្រុមការងារ​នេះ​បង្កើតឡើង​ដើម្បី​វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សន្តិសុខ​សង្គម​ខេត្ត​ព្រះសីហនុ ដើម្បី​ស្នើ​មក​អគ្គស្នងការ​នគរ​បាល​ជាតិ ដាក់ចេញ​វិធានការ​ដឹកនាំ​ស្របតាម​ការវិវឌ្ឍ​ន៍​ថ្មី​។ ក្រុមការងារ​នេះ ក៏​នឹង​ពិនិត្យ ណែនាំ​ស្នងការ​ខេត្ត​ព្រះសីហនុ រៀបចំ​ផែនការ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឆ្លើយតប​ស្ថានភាព​ជាក់ស្តែង​។

 

 
​សមាភាព​ក្រុមការងារ​នេះ មាន លោក ថោង លីម អគ្គ​ស្នងការរង​នគរបាលជាតិ ជា​ប្រធាន​ក្រុមការងា​។ ក្រុមការងារ​នេះ មាន​អនុប្រធាន ៤​រូប រួមមាន លោក សេក តូ​មី ប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់​ធ្នាប់​សាធារណៈ​,​លោក លី ដា​វុ​ធ អនុប្រធាន​សេនាធិការ​,​លោក សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​កណ្ដាល និង​លោក អ៊ុំ ប៊ុនថន អនុប្រធាន​នាយដ្ឋាន​កណ្ដាល​យុត្តិធម៌​។ 
 
​នគ​បាល​៦​រូប​ទៀត ជា​សមាជិក រួមមាន​លោក រស់ គង់ អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ​,​លោក សាន សុគ​ន្ធី នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​,​លោក សុខ ណុល អនុប្រធាននាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​,​លោក ស្បោង ស៊ី​ណេ​ត អនុប្រធាននាយកដ្ឋាន​នគរបាល​ទេសចរណ៍​,​លោក សុក សំបូរ អនុប្រធាននាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​ម​មនុស្ស និង​អ​និតិ​ជន និង​លោក ឈឹម វណ្ណៈ អនុប្រធាននាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​។​
 
​ខេត្ត​ព្រះសីហនុ ជា​តំបន់​ទេសចរណ៍​មួយ​ដែលមាន​សក្តានុពល​ទាំង​វិស័យ​ទេសចរណ៍ និង​អ្នកវិនិយោគ ក្នុងនោះ​ក៏មាន​វិនិយោគិន​ចិន​ផងដែរ​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​នានា​កន្លងមក ការមកដល់​នៃ​ជនជាតិ​នៅ​ខេត្ត​ព្រះសីហនុ​ដ៏​ច្រើន​នេះ បានធ្វើឱ្យ​ខេត្ត​ដែល​មិន​ធ្លាប់មាន​អសន្តិសុខ​មួយ​នេះ ប្រែ​ទៅជា​មាន​អសន្តិសុខ មាន​បទល្មើស​កើតឡើង​ច្រើន​ក្នុងនោះ មាន​គ្រឿង​ញឿ​ន ចាប់ជំរិត អំពើហិង្សា និង​បង្ក​ជា​បញ្ហា​ផ្សេងៗ​៕
 

Tag:
 នេ​ត សា​វៀន​
 ​ សណ្ដាប់ធ្នាប់​
  សន្តិសុខ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com