ពីនេះ ពីនោះ
រូបត្លុក
ចំណុច​សំខាន់​មួយ​សម្រាប់ CPP គឺ​តំណ​ភ្ជាប់​រវាង​ចាស់ និង​ក្មេង​
07, Sep 2018 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
​លទ្ធផល​នៃ​ការបោះឆ្នោត​នីតិកាល​ទី​៦​បានធ្វើ​ឲ្យ​សាធារណៈមតិ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​បរទេស ភ្ញាក់ផ្អើល​ម្តង​ហើយ​។ សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ក៏បាន​បង្កើត​ការភ្ញាក់ផ្អើល​ម្តងទៀត​ដល់​សាធារណៈមតិ​។ ប៉ុន្តែ​ប្រមុខ​គណបក្សកាន់អំណាច និង​ប្រមុខ​រដ្ឋាភិបាល​បាន​ពន្យល់​រួចហើយ​អំពី​គោលការណ៍​រក្សា​ចាស់​បន្ថែម​ថ្មី ឬ​បន្ថែម​ក្មេង ដូច​កាល​អាណ​ត្តិ​ទី​៥​កន្លងទៅ​ដែរ​។

 
​ជម្លោះ​ផ្នែក​គំនិត ផ្នែក​សតិអារម្មណ៍ បានកើត​មាននៅ​គ្រប់​សង្គម និង​នៅ​គ្រប់​ប្រទេស​ក្នុង​សាកលលោក​។​មនុស្ស​ចាស់​បន្ទោស​ក្មេងជំនាន់ក្រោយ​ដែលមាន​ឬ​ក​ពារ​ក្រអឺតក្រទម មិន​គោរព​ចាស់ទុំ​។ យុវជន​ជំនាន់​ក្រោយ តែង​បន្ទោស​មនុស្ស​ចាស់ ថា​មានគំនិត និង​របៀប​ធ្វើការ​ចាស់​។​
 
​មនុស្ស​ទាំងពីរ​ក្រុម​នេះ អាច​និយាយ​ត្រូវ​ផង និង​ខុស​ផង​។ តាមពិត​អ្នក​ទាំងពីរ​ក្រុម មានគុណ​សម្បត្តិ​ដូចគ្នា ហើយ​ដែល​ត្រូវ​រស់នៅ​ផ្សារភ្ជាប់​គ្នា ជាពិសេស​នៅក្នុង​ការងារ​បម្រើ​ប្រទេសជាតិ​។​
​យុវជន​មាន​កម្លាំង មានចំណេះដឹង​ថ្មី ប៉ុន្តែ​ពួកគេ​ខ្វះ​ពិសោធន៍​។ គឺជា​ពិសោធន៍​នៅត្រង់​នេះ គឺជា​បរិបទ​របស់​ក​ម្ពុ​ជា​។ មានតែ​មនុស្ស​ចាស់​រប​ស់​កម្ពុជា​ទេ ដែល​ស្គាល់​កម្ពុជា ហើយ​ដែល​អាច​បង្រៀន​និង​ណែនាំ​យុវជន​ជំនាន់​ក្រោយ​បាន​។ ដើម្បី​អាច​ផ្ទេរ និង​ទទួល​ពិសោធន៍ និង​ចំណេះដឹង​ពីគ្នា​បាន ពួកគេ​ទាំងពីរ​ក្រុម​ត្រូវ​ភ្ជាប់​គ្នា​ឲ្យ​បាន​។​
​ចាស់​ធា្ល​ប់​ក្មេង តែ​ក្មេង​មិន​ធ្លាប់​ចាស់​។ នេះ​ជា​ពាក្យ​ទូន្មាន​បែប​ប្រពៃណី​របស់​ខ្មែរ ដែល​យុវជន​គួរ​យកមក​ពិចារណា​៕

Tag:
 CPP
  គណៈរដ្ឋមន្ត្រី
  អាណត្តិ​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com