ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​ឆុង​ទឹកដោះគោ អ្នក​ដាច់ខាត​ត្រូវ​ប្រយ័ត្ន​ពី​ចំណុច​នេះ​
10, Sep 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​។ ដូចនេះ​តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​ទៅ​?

 
​នៅពេលដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូនបៅ អ្នក​គួរតែ​ប្រើ​ទឹក​ដែលមាន​សីតុណ្ហភាព​ពី​៤០​ដល់​៥០​អង្សា​សេ ទើប​ម្សៅ​ទឹកដោះគោ​អាច​រលាយ​អស់ មិន​កក​ជា​ដុំៗ​។ ក្រោយ​ពេលដែល​ឆុង​រួច អ្នក​ត្រូវ​ទុក​វា​ឲ្យ​មាន​សីតុណ្ហភាព​៣៧​អង្សា​សេ​សិន​ទើប​ឲ្យ​កូនបៅ​បាន ដោយ​អ្នក​អាច​សាកល្បង​នៅ​បាតដៃ​របស់​អ្នក​បាន ប្រសិនជា​វា​មិនសូវ​ក្តៅ ហើយ​ក្តៅ​អ៊ុនៗ អ្នក​អាច​ឲ្យ​កូនបៅ​បាន​ហើយ ទើប​វា​មិន​រលាកមាត់​របស់​កូន​។ នៅមុន​ពេលដែល​អ្នក​ឆុង អ្នក​ត្រូវតែ​លាងដៃ និង​លាង​ដប​ឲ្យ​ស្អាត ដោយ​ត្រូវតែ​ប្រើ​សីតុណ្ហភាព​ខ្ពស់​ដើម្បី​សម្លាប់​មេរោគ​ក្នុង​ដប​នោះ​។ ចំណែក​បរិមាណ​ទឹក​នៃ​ការ​ឆុង អ្នក​អាច​មើល​តាម​សេចក្តីណែនាំ​នៅលើ​កំប៉ុង​ម្សៅ​ទឹកដោះគោ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com