អត្ថបទពាណិជ្ជកម្ម
តារាចម្រៀង Charlie Puth នឹងមាន​វត្តមាន​ក្នុង​ព្រឹ​ត្ត​ការណ៍​ប្រគំ​តន្ត្រី Smart Mega Concert
10, Sep 2018 , 4:40 pm        
រូបភាព
​ភ្នំពេញ​៖ តារាចម្រៀង​ដ៏​ល្បី​របស់​អាមេរិក លោក​Charlie Puth នឹង​បង្ហាញមុខ ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​អន្តរជាតិ Smart Mega Concert របស់​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី (Smart) នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​រាត្រី ថ្ងៃទី​២ ខែវិច្ឆិកា​នេះ​។  តារា​រូបនេះ នឹង​អង្រួន​ឆាក​នា​រាត្រី​នោះ ជាមួយនឹង​បទ​ចម្រៀង​ដ៏​ល្បីៗ និង​កម្មវិធី​កម្សាន្ត​ដ៏​អស្ចារ្យ​នានា សម្រាប់​អតិថិជន Smart ជាពិសេស​។​
 
​លោក Charlie Puth ដែលមាន​អាយុ​២៦​ឆ្នាំ បានចាប់ផ្ដើម​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង តាមរយៈ​បទ​ចម្រៀង ដែលមាន​ចំណងជើង​ថា​«See You Again» ក្នុង​ឆ្នាំ​២០១៥ ដែល​បទ​ចម្រៀង​នោះ​ត្រូវបាន​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​រឿង​«Fast and Furious 7»​។ បទ​ចម្រៀង​ល្បីៗ​បន្ត​បន្តា​ប់​ក្រោយមក មានដូចជា​«We Don’t Talk Anymore»,«One Call Away» និង​«Attention» បានធ្វើ​ឲ្យ​កិត្តិនាម​របស់លោក កាន់តែ​រឹងមាំ ក្នុងចំណោម​កំពូល​តារាចម្រៀង​ប៉ុប​បុរស របស់​សហរដ្ឋអាមេរិក​។​
 
​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ យ៉ាងខ្លាំងបំផុត ដែល​ក្រុមហ៊ុន Smart អាច​អញ្ជើញ​តារា​ដ៏​ល្បីល្បាញ​នានា មក​សម្ដែង​នៅ​កម្ពុជា​ដើម្បី​ឲ្យ​អតិថិជន​ក្នុងស្រុក ដែល​ស្រលាញ់​សិល្បៈ តន្ដ្រី​ទាំង​ចម្រៀង​ជាតិ និង​អន្តរជាតិ បាន​កម្សាន្ត​រីករាយ​។ លោក ថូ​ម៉ាស ហ៊ុន បន្តថា​៖«​យើង​មាន​សេចក្តី​រីករាយ​ណាស់ ដែល​លោក Charlie បាន​យល់ព្រម​ចូលរួម​ច្រៀង​ចម្រៀង​ល្បីៗ​របស់គាត់ ក្នុង​ការប្រគំ​តន្ត្រី​លើក​នេះ ដែលជា​ផ្នែក​មួយ នៃ​ការប្រគំ​តន្ត្រី Smart Mega Concert ដែលមាន​រៀបចំ​ជា​ហូរហែ និង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំ​ង​អស់​គ្នា ដែល​បាន​គាំទ្រ​ក្រុមហ៊ុន Smart ក្នុង​ឆ្នាំ​២០១៨ នេះហើយ​យើង​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​នឹង​រីករាយ​ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ​»​។​
 
​លោក ថូ​ម៉ាស បាន​រៀបរាប់ថា លោក Charlie Puth បានចាប់ផ្តើម​អាជីព​របស់ខ្លួន​ក្នុង​វិស័យ​សិល្បៈ​តន្ត្រី ក្នុងនាម​ជា​អ្នកបង្កើត​វីដេអូ​ប្លុក ឬ (Vlogger) នៅលើ​គេហទំព័រ YouTube ដោយ​ច្រៀង​បទ​ចម្រៀង​តាម​ម្ចាស់​ដើម មុនពេល​មានឈ្មោះ​បោះ​សំឡេង តាមរយៈ​បទ​ចម្រៀង​របស់​ខ្លួនឯង​ផ្ទាល់​។ លោក Charlie គឺជា​គំរូ​មួយរូប​ដែល​ឧស្សាហ៍​ព្យាយាម ក្នុងការ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​ចំពោះ​តន្ត្រី និង​អាច​ក្លាយខ្លួនជា​តារា​បាន ហើយ​លោក​ក៏​ជា​ជន​គំរូ​សម្រាប់​ជំរុញ​ទឹកចិត្ត​សិល្បករ​ទូទាំង​ពិភពលោក​។ នេះ​ជាការ​បន្ថែម​របស់លោក ថូ​ម៉ាស ដែល​បន្តទៀតថា បទ​ចម្រៀង​ដូចជា​«We Don’t Talk Anymore» និង​«Attention» បានក្លាយ​ជា​បទ​ដ៏​ល្បីល្បាញ រួមទាំង​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ លោក ថូ​ម៉ាស ហ៊ុន បញ្ជាក់​ដូច្នេះ​៖«​យើង​សង្ឃឹមថា តារាចម្រៀង​វ័យក្មេង​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​អាច​នឹង​ដើរ​តាម​គន្លង​ដ៏​ជោគជ័យ​របស់គាត់​បាន​»​។​
 
​ការសម្ដែង​ក្នុងការ​ប្រគំ​តន្ត្រី​អន្តរជាតិ Smart International Mega Concert កន្លងមក​រួមមាន​តា​រា​ចម្រៀង​កញ្ញា CL និង​លោក Rain របស់​ប្រទេស​កូរ៉េខាងត្បូង និង​កញ្ញា Demi Lovato មកពី​សហរដ្ឋអាមេរិក និង​កញ្ញា​Jessie J របស់​ចក្រភព​អង់គ្លេស​។ ការប្រគំ​តន្ត្រី​នៅ​ឆ្នាំនេះ ក៏​នឹងមាន​វត្តមាន​សិល្បករ​ខ្មែរ​ដ៏​មានឈ្មោះ បោះ​សំឡេង​ខាង​និពន្ធ​បទ​ថ្មី​ចូលរួម​ផងដែរ មុនពេល​ការឡើង​សម្ដែង​របស់លោក Charlie Puth​។​
 
​សម្រាប់​អតិថិជន Smart គាត់​អាចមាន​ជម្រើស​ចំនួន​២ សម្រាប់​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​។​


 

​ 
​សំបុត្រ​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​ខាងលើ​អាច​ស្វែង​រកបាន​នៅតាម Smart Shop មួយចំនួន​ក្នុង​ក្រុងភ្នំពេញ ពីថ្ងៃ​ទី ១១​ខែកញ្ញា​នេះ​ទៅ ដូចជា​ហាង Smart Shop សាខា​ព្រះមុនីវង្ស​,​សាខា​កោះ​ពេជ្រ​,​សាខា អ៊ី​អន​ម៉​ល​១ និង ២,​សាខា​នេ​រុ​ហ៍​,​សាខា​TK Avenue, សាខា​ភ្នំពេញ​សេន​ធ័​រ និង​សាខា​Exchange Square​។ អតិថិជន​ទាំងអស់ ដែលមាន​បំណង​ចូលរួម​ទស្សនា​ព្រឹ​ត្ត​ការណ៍​ប្រគំ​តន្ត្រី​នេះ សូម​ទៅ​ទទួលយក​សំបុត្រ​នៅតាម Smart Shop ទាំងនោះ ឲ្យ​បាន​មុន​ថ្ងៃ​ការប្រគំ តន្ដ្រី​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ www.facebook.com/SmartAxiata  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 













(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com