រថយន្ត
អន្តរជាតិ
រញ្ជួយដីនៅជប៉ុនបង្កផលប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនយានយន្តជាច្រើន
× ក្រុមហ៊ុនផលិត និងលក់យានយន្តជាច្រើននៅជប៉ុន ជាពិសេសតូយ៉ូតា បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារគ្រោះរញ្ជួយដីនៅកោះហុកកៃដូ ប្រទេសជប៉ុន ហើយប្រតិបត្តិការជាច្រើនត្រូវបានបង្ខំចិត្តបិទទ្វារដោយគ្មានថ្ងៃកំណត់។ នេះបើតាមការផ្សាយរបស់ Auto News ។
រញ្ជួយដីកម្រិត៦,៧រិចទ័រ កាលពីថ្ងៃទី៦ ខែកញ្ញា បណ្តាលឲ្យក្រុមហ៊ុន Toyota Motor Corp ផ្អាកការផលិតយានយន្ត និងបិទសេវាកម្មផ្គត់ផ្គង់ផ្សេងៗនៅលើទីផ្សារ។ អ្នកស្រី Akiko Kita អ្នកនាំពាក្យក្រុមហ៊ុនតូយ៉ូតា ការបិទនេះ នាំឲ្យប៉ះពាល់ដល់ផលិតភាព Toyota និង Lexus នៅជប៉ុន លើកលែងតែសាខា Diahatsu ពីរកន្លែង។
តូយ៉ូតាមានសាខាធំៗ១៨ដែលផលិតយានយន្តនៅជប៉ុន ហើយពេលនេះ ក្រុមហ៊ុនមិនទាន់អះអាងលើផលប៉ះពាល់ចំពោះប្រតិបត្តិការនៅក្រៅប្រទេសនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com