ជាតិ
រថយន្ត
លោក ស៊ីណា នៅតែ​រក្សា​ឡាន​បុរាណ PEUGEOT 404​គូត​វែង ដែល​ស្ទើរ​គ្មាន​សល់​នៅ​កម្ពុជា​
10, Sep 2018 , 8:59 pm        
រូបភាព
​សៀមរាប​៖ លោក ថូ ស៊ីណា ជា​ម្ចាស់​រថយន្ដ PEUGEOT (​ពើ​ហ្សូ​) 404 គូត​វែង​ដ៏​កម្រ​បំផុត​មួយគ្រឿង​។ កាលពីមុន​សម័យ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​មិន​ខ្វះ​ឡាន 404 ទេ ប៉ុន្តែ​បច្ចុប្បន្ន​ឡាន​ប្រទេស​នេះ ស្ទើរ​គ្មាន​សេសសល់​សោះឡើយ ជាពិសេស 404 គូត​វែង​។ PEUGEOT បាន​ផលិត​រថយន្ត​ប្រភេទ​404 គូត​វែង នៅ​ប្រទេស​បារាំង ពី​ឆ្នាំ​១៩៦២ រហូតដល់​ឆ្នាំ​១៩៧១​។​



​បើតាម លោក ថូ ស៊ីណា ឡាន​សំណព្វ​របស់ខ្លួន​មួយគ្រឿង​នេះ ក៏ត្រូវ​បាន​គេ​ជួល​សម្រាប់​ថត​ភាពយន្ត​បារាំង Le temps des aveux ដែល​ត្រូវបាន​ថត​នៅ​ក្រុង​បាត់ដំបង ឆ្នាំ​២០១៤​។ ក្រៅ​តែមាន​PEUGEOT (​ពើ​ហ្សូ​) 404 គូត​វែង​ដ៏​កម្រ លោក ស៊ីណា អ្នក​ស្នេហា​រថយន្ដ​បុរាណ រូបនេះ ក៏មាន​ឡាន​ម៉ាក JEEP មួយ​ដែរ​។

សូម​ទស្សនា​រូបរាង​រថយន្ត PEUGEOT 404 គូត​វែង​ដ៏​កម្រ​របស់លោក ស៊ីណា ខាងក្រោម​នេះ​៖











Tag:
 រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com