ជាតិ
សេដ្ឋកិច្ច
ចិន ផ្ដល់​អង្ករ​ផ្កាម្លិះ​តម្លៃ​១​លាន​ដុល្លារ​ដល់​សម្ដេច ហ៊ុន សែន​
11, Sep 2018 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចិន ផ្ដល់​អង្ករ​ផ្កាម្លិះ​តម្លៃ​១​លាន​ដុល្លារ​អាមេរិក ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ការប្រកាស​ផ្ដល់​អង្ករ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក លូ ស៊ីន​សឺ (Lu Xinshe) លេខាធិការ​នៃ​គ​ណះ​ក​ម្មា​ធិ​ការ​បក្ស​កុម្មុយនីស្ត​ចិន តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​

 
​ឆ្លើយតប​នឹង​ជំនួយ​អង្ករ​នេះ​សម្តេច ហ៊ុន សែន នឹង​យក​អង្ករ​ទាំងនេះ​ជូនទៅ​កាកបាទក្រហមកម្ពុជា សម្រាប់​សកម្មភាព​មនុ​ស្ស​ធម៌ ។​ជាពិសេស សម្រាប់​ជួយ​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​
 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​ពិ​ព័រ​ណ៌​ចិន​-​អាស៊ាន លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​៕ 

Tag:
 ហ៊ុន សែន​
  លូ ស៊ីន​សឺ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com