ពីនេះ ពីនោះ
«​ក្របខណ្ឌ​»​និង​«​ក្របខ័ណ្ឌ​» សរសេរ​បែបណា​ទើបត្រូវ​?
12, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា សាធារណជន​អាច​ប្រើពាក្យ ដែល​សរសេរ​ដោយ​ប្រើ​សំយោគសញ្ញា​ក៏បាន មិនចាំបាច់​ប្រើ​ក៏បាន​។ ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានសម្រេច​ឲ្យ សាធារណជន​ប្រើពាក្យ «​ក្របខណ្ឌ​» នេះ​វិញ​។


 
​ការប្រើ​សំយោគសញ្ញា​នៅក្នុង​វចនា​នុ​ក្រុម​ខ្មែរ មិនមាន​ភាពជាក់លាក់​ទេ ទើប​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បានសម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​ឈប់​ប្រើ​សំយោគសញ្ញា ពាក្យ​ទាំងនោះ​មានដូចជា ក្របខណ្ឌ​, ថ្ងៃ​ចន្ទ​, ទូរ​សព្ទ​, លក្ខខណ្ឌ​,​ខណ្ឌស្ករ​, ខណ្ឌសញ្ញា​, សញ្ញាបត្រ​, បរិញ្ញាបត្រ​, ជាដើម​។ 
 
​ចំពោះ​ពាក្យ​ដែល​រក្សា​សំយោគសញ្ញា​ឲ្យ​នៅ​ដដែល​នោះ​មានដូចជា​៖ ដុក​ទ័​រ​, កុំព្យូទ័រ​, ត្រាក់ទ័រ​,​អាល័យ​,​អាស្រ័យ​,​នាមប័ណ្ណ​, ខិត្តប័ណ្ណ​។​ល​៕ 

 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com