បទយកការណ៍ / បទសម្ភាសន៍
ឆាយ លីអាន៖ ខ្ញុំនឹងបាត់បង់ឱកាសសិក្សានៅជប៉ុន បើក្រសួងមិនសើរើវិញ្ញាសាគណិតឡើងវិញ
× កំពត៖ យុវជន ឆាយ លីអាន គឺជាយុវជនមួយរូបក្នុងចំណោមយុវជនជាច្រើនទៀត ដែលបានទាមទារឲ្យក្រសួងអប់រំយុវជន និងកីឡា សើរើឡើងវិញនូវលទ្ធផលវិញ្ញាសាគណិតវិទ្យា។
បើទោះជាលទ្ធផលរួម លីអាន បានទទួលនិទ្ទេសD ក៏ពិតមែន ប៉ុន្តែ លីអាន មិនសប្បាយចិត្តនៅពេលដែលខ្លួនទទួលបាននិទ្ទេស F លើមុខវិទ្យាគណិតវិទ្យាឡើយ។ មិនពេញចិត្តដោយសារបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៨ ដែលរស់នៅខេត្តកំពតរូបនេះ ធ្លាប់ទទួលបានមេដាយមាស លើការប្រឡងគណិតវិទ្យាទូទាំងប្រទេសនៅឆ្នាំ២០១៨នេះ។
លីអាន ជឿជាក់ថា លទ្ធផលដែលក្រសួងបានចេញផ្សាយនេះ មានបញ្ហាលើអត្រាកំណែមុខវិទ្យាគណិតវិទ្យា។ មិនតែប៉ុណ្ណោះយុវជនវ័យ១៦ឆ្នាំរូបនេះថា ប្រសិនជាក្រសួងមិនសើរើមុខវិទ្យានេះវិញទេ គេនឹងបាត់បង់ឱកាសទៅសិក្សានៅប្រទេសជប៉ុន តាមក្ដីស្រមៃខ្លួន។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាស រវាងកញ្ញា ថាន រស្មី ជាមួយយុវជន ឆាយ លីអាន។ សូមអញ្ជើញស្តាប់៖
Tag:
អប់រំ
ឆាយលីអាន
BacII
គណិតវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com