ជាតិ
គន្ធបុប្ផា​នៅ​ភ្នំពេញ​ផ្តល់ឱកាស​ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​លោក​រី​ច​ឈ្នឺ​រ ដល់​ថ្ងៃទី​១៦​កញ្ញា​
11, Sep 2018 , 9:19 pm        
រូបភាព
លោក​វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់​ (Denis Laurent) ជំនួយការ​លោក​វេជ្ជបណ្ឌិត Beat Richner នៅខាង​ឆ្វេង​ដៃ​ និងលោក វេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
លោក​វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់​ (Denis Laurent) ជំនួយការ​លោក​វេជ្ជបណ្ឌិត Beat Richner នៅខាង​ឆ្វេង​ដៃ​ និងលោក វេជ្ជបណ្ឌិត គី សន្ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ
​ភ្នំពេញ​៖ មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​១ បានរៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ​( Beat Richner) ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​គន្ធបុប្ផា (​ក្បែរ​វត្ដ​ភ្នំ​) ដើម្បី​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​រំលែក​ទុក្ខ​លោក  រី​ច​ឈ្នឺ​រ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​សាស្ត្រា​វេជ្ជបណ្ឌិត គី ស​ន្ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​។​

 
​លោក គី ស​ន្ទី បាន​ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក បេ​អាត រី​ច​ឈ្នឺ​រ នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​គន្ធបុប្ផា​ថា ៖«​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការរក្សា​ពិធី​បុណ្យសព លោក  រី​ច​ឈ្នឺ​រ  នឹងមាន​ធ្វើ​ពិធីបុណ្យ​៧​ថ្ងៃ តាមបែប​ព្រះពុទ្ធសាសនា ព្រមទាំង​និមន្ត​ព្រះសង្ឃ​ចំនួន​៧២​អង្គ ដើម្បី​ធ្វើ​ពិធី​រាប់​បាត​ផងដែរ​»​។
   
 
ចំណែក​ក្រសួងសុខាភិបាល  ក៏មាន​ការរៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច  រហូតដល់​ថ្ងៃទី​១២ ខែកញ្ញា​ផងដែរ​។ 
 
​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ជា​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​មរណភាព​ដោយសារ​ជំងឺ​ក្នុង​វ័យ​៧១​ឆ្នាំ នៅក្នុង​ទីក្រុង Zurich ប្រទេស​ស្វី​ស នា​ថ្ងៃទី​៩​ខែកញ្ញា​។ លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ មានឈ្មោះ​ល្បី​មួយទៀត គឺ Beattocello ដែលជា​ឈ្មោះ​សម្រាប់​ហៅ​ពេលដែល​លោក​ប្រគំ​ឧបករណ៍ Cello រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដែល​បាន​ជួយ​កុមារ​កម្ពុជា​រាប់លាន​នាក់ ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​៕
 

Tag:
 Beat Richner
  គន្ធបុប្ផា​
  ភ្នំពេញ​
  គី ស​ន្ទី​
© រក្សាសិទ្ធិដោយ thmeythmey.com