ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នឹងដើរចេញពីឧត្តមក្រុមប្រឹក្សា ប្រសិនជាយោបល់ខ្លួន ត្រូវគេទាត់ចោល
× ភ្នំពេញ៖ បើសិនជាការផ្ដល់យោបល់របស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហើយត្រូវបានគណបក្សកាន់អំណាចមិនអើពើ នោះគណបក្សនឹងដើរចេញពីឋានៈ និងតួនាទីវិញ។ នេះបើតាមការបញ្ជាក់ពីលោក ស្រូយ ខេត អនុប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
អនុប្រធានគណបក្សរូបនេះ យល់ឃើញថា ប្រសិនជាការចូលរួមផ្ដល់យោបល់ហើយ មិនត្រូវបានគេទទួលយកមតិយោបល់ នោះក៏មិនមានន័យអ្វីក្នុងការចូលរួមឡើយ។ ដូច្នេះការចូលរួមក៏គ្មានប្រយោជនដែរ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសរវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោក ស្រូយ ខេត អនុប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលទើបទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី ក្រោយសម្រេចចូលរួមកិច្ចការងារជាមួយឧត្តមក្រុមប្រឹក្សា និងផ្ដល់យោបល់៖
តាមការគ្រោងទុកគណបក្សនេះ ផ្ដោតសំខាន់ទៅលើសិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។ មួយវិញទៀតគណបក្សនេះរំពឹងថា ប្រាក់ដែលទទួលបានពីប្រាក់ខែឧត្តមក្រុមប្រឹក្សា នឹងអាចយកមកជួយដល់ជីវភាពជនជាតិដើមភាគតិច ដែលមានភាពខ្វះខាត។ យ៉ាងណាមិញលោក ស្រូយ ខេត មិនអាចបញ្ជាក់អំពីតួលេខពិតប្រាកដ ក្នុងការត្រៀមចំណាយសប្បុរសធម៌ សម្រាប់ជនជាតិដើមភាគតិចនេះឡើយ។
លោក ស្រូយ ខេត បញ្ជាក់ថា ក្រៅពីការគិតគូរជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច គណបក្សលោក ក៏ចង់ចូលរួមជួយដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ ដែលជួបការលំបាកផងដែរ៕
Tag:
ស្រូយ ខេត
នយោបាយ
ជនជាតិដើម
© រក្សាសិទ្ធិដោយ thmeythmey.com