ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែក្អករ៉ាំរ៉ៃ គួរតែធ្វើម៉េចទើបស្រួល?
× ការក្អករ៉ាំរ៉ៃកើតឡើងនៅពេលដែលអ្នកក្អកជាប់រយៈពេលចាប់ពី ៨សប្តាហ៍ ឬយូរជាងនេះ។ វាមិនមែនតែងតែជាអាការៈនៃបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាអាចជារឿងដែលរំខានដល់ជីវិតរស់នៅច្រើនជាង។
ដើម្បីសម្រួលដល់ការក្អករ៉ាំរ៉ៃ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
• ចៀសវាងការប៉ះពាល់នឹងសារធាតុអាឡែហ្ស៊ីដែលត្រូវបានគេដឹងថាធ្វើឲ្យក្អក
• ឈប់ជក់បារី ព្រោះវាគឺជាមូលហេតុញឹកញាប់នៃការរលាកទងសួតរ៉ាំរ៉ៃ
• គ្រប់គ្រងការច្រាលទឹកអាស៊ីតពីក្រពះ ព្រោះវាជាអ្នកធ្វើឲ្យក្អកកាន់តែធ្ងន់។
ដើម្បីជួយសម្រួលដល់ការច្រាលទឹកអាស៊ីតនៅក្រពះ ចូរកាត់បន្ថយការញ៉ាំអាហារច្រើនៗ ចូរអង្គុយឲ្យត្រង់ខ្លួនច្រើនម៉ោងក្រោយពីញ៉ាំអាហាររួច ហើយចូរគេងដាក់កល់ខ្នើយឲ្យខ្ពស់ផង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com