ជាតិ
ជំនន់​ទន្លេមេគង្គ បាន​ផ្គត់ផ្គង់​ទឹក​ដល់រ​មណីយ​ដ្ឋា​នវ​ត្ត​កៀនស្វាយក្រៅ​
12, Sep 2018 , 7:19 pm        
រូបភាព
រូបភាពពីលើអាកាសនៃរម្មណីយដ្ឋានវត្តកៀនស្វាយក្រៅ ក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។  រូបភាព៖ ឈុត ឈាណា
រូបភាពពីលើអាកាសនៃរម្មណីយដ្ឋានវត្តកៀនស្វាយក្រៅ ក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។ រូបភាព៖ ឈុត ឈាណា
ដោយ:
​នេះ​ជា​រូបភាព​ពីលើ​អាកាស នៃរ​មណី​យ​ដ្ឋា​នវ​ត្ត​កៀនស្វាយក្រៅ ស្ថិតនៅ​ក្នុងភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។



ចម្ងាយ ១៥​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ រ​មណី​ដ្ឋា​ន​វត្ត​កៀនស្វាយក្រៅ ស្ថិតនៅលើ​មាត់​ខ្ពប​មួយ ដែល​ទទួល​របប​ទឹក​ពី​ជំនន់​ទន្លេមេគង្គ និង​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា ដែល​អាចធ្វើ​ឲ្យ​រ​មណី​យ​ដ្ឋា​ន​មួយ​នេះ មានទឹក​ជាប្រចាំ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​មកពី​គ្រប់ទិសទី​កំសាន្ត​សប្បាយ ថ្វីដ្បិតតែ​វា​ត្រូវបាន​កាត់ផ្តាច់​ពី​ទន្លេមេគង្គ នា​រដូវប្រាំង​ក៏ដោយ​។ ដោយ​ស្ថិត​នៅក្បែរ​រាជធានី​ភ្នំពេញ ព្រមទាំង​ការលក់ដូរ​ចំណីអាហារ​ផ្សេងៗ មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ រ​ម្មណី​យ​ដ្ឋា​នវ​ត្ត​កៀនស្វាយក្រៅ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទៅ​កំសាន្ត​នៅ​ទីនោះ​ស្ទើរ​គ្មាន​លោះ​ថ្ងៃ​ឡើយ​។ នេះ​ស​បញ្ជាក់ថា របប​ទឹក​ពី​ទន្លេមេគង្គ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់រ​មណី​យ​ដ្ឋា​ន​មួយ​នេះ​។​
​ 

© រក្សាសិទ្ធិដោយ thmeythmey.com