ជាតិ
បាក់ឌុប
បេក្ខជន​១០​រូប​បាន​ពិន្ទុ​ខ្ពស់​ជាងគេ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​
13, Sep 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុងសម័យ​ប្រឡង ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៨​នេះ បេក្ខជន​ចំនួន​១០​នាក់ ទទួលបាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ដែល​មកពី​បណ្ដា​ខេត្ត​នានា​។ តែ​មិន​មាននៅ​ភ្នំពេញ​ឡើយ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

 
​លំដាប់​ពិន្ទុ​ដែល​ខ្ពស់​ជាងគេ សម្រាប់​មុខ​វិទ្យា​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​បាន​ទៅលើ​កញ្ញា ហៀ​ង តុលា ដែល​នៅ​មណ្ឌល​ខេត្តកំពង់ធំ ដោយ​ទទួលបាន​ពិន្ទុសរុប​៤១០.២៥​។ រីឯ​បេក្ខជន​ដែល​បាន​ពិន្ទុ​ខ្ពស់​បន្ទាប់ គឺ​យុវ​សិស្ស សំអឿន សុខន ចំនួន​ពិន្ទុសរុប ៤០៧.០០ ដែល​មកពី​មណ្ឌល​ខេត្តព្រះវិហារ​។ ចំណែក កញ្ញា លី ហេង​សុខ​ព មកពី​មណ្ឌល​ខេត្ត​ប៉ៃលិន ទទួលបាន​ពិន្ទុសរុប ៤០៣.៧៥ ។​
 
​យុវ​សិស្ស ឈឿន ថា​វី ប្រឡង​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ ទទួលបាន​ពិន្ទុសរុប ៤០២.៥០​។ លំដាប់​ពិន្ទុសរុប​បន្ទាប់​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​គឺ ៤០១.០០ ជា​របស់​កញ្ញា អ៊ុង ស្រី​ពេជ្រ ពី​ខេត្តកំពត​។ យុវ​សិស្ស​បន្ទាប់​គឺ យ៉ាន លី​សា មណ្ឌល​ខេត្តកំពត ពិន្ទុសរុប ៣៩៩.២៥​។ ចំណែក​កញ្ញា ហាក់ នី​កា ទទួលបាន​ពិន្ទុសរុប ៣៩៩.០០ មកពី​ខេត្តរតនគិរី​។ រីឯ​ពិន្ទុ ៣៩៨.២៥ បាន​ទៅលើ​យុវ​សិស្ស ហែម សារ៉ាន មកពី​ខេត្តស្វាយរៀង ។ ក្នុងនោះដែរ​យុវ​សិស្ស ទោម រស្មី ពី​ខេត្តសៀមរាប និង​យុវ​សិស្ស ជិម និ​ម ពី​ខេត្តកំពត ទទួលបាន​លំដាប់​ពិន្ទុ​ដូចគ្នា​គឺ ៣៩៧.០០ ។​
 
​បេក្ខជន​ទាំង​១០​រូប ដែល​ទទួលបាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ សម្រាប់​ថ្នាក់​វិទ្យា​សង្គម សុទ្ធតែ​ទទួលបាន​និទ្ទេស​រួម B ដូចគ្នា​៕

Tag:
 បាក់​ឌុប​
 BacII
 ​វិទ្យាសាស្ត្រ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com