ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់ដែលធ្វើឲ្យអាយុអ្នកខ្លីដោយមិនដឹងខ្លួន
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចឆក់យកសុខភាពអ្នកដោយមិនដឹងខ្លួន។
តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកខ្ចិល មិនហាត់ប្រាណ នោះប្រព័ន្ធការពាររាងកាយអ្នកនឹងធ្លាក់ចុះ ដោយធ្វើឲ្យជំងឺផ្សេងៗងាយឆ្លងចូលរាងកាយអ្នកណាស់។ ដូចនេះ អ្នកគួរតែសាងទម្លាប់ហាត់ប្រាណ ទើបអាចធ្វើឲ្យរាងកាយអ្នករឹងមាំ។
2. បើអ្នកមានទម្លាប់អង្គុយគងទាក់ខ្លា អ្នកគួរតែកែចោលទម្លាប់អាក្រក់មួយនេះ ព្រោះវាអាចធ្វើឲ្យខូចឆ្អឹងខ្នងអ្នក ដោយធ្វើឲ្យចុករោយបាន។ ជាពិសេស ឈាមក្នុងរាងកាយអ្នកក៏ដើរមិនស្រួលដែរ ដោយធ្វើឲ្យឈាមអ្នកឡើងចុះមិនទៀងទេ។ ដូចនេះ អ្នកគួរតែអង្គុយឲ្យត្រង់ ទើបល្អចំពោះសុខភាព។
3. អ្នកមិនគួរអង្គុយនៅមុខកុំព្យូទ័រហួសពី៣ម៉ោងមិនកម្រើកនោះទេ ព្រោះអាចធ្វើឲ្យអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែមានពេលសម្រាកហើយដើរចេញពីកុំព្យូទ័រខ្លះ ទើបអ្នកមានសុវត្ថិភាព។
4. បើអ្នកមានទម្លាប់អាក្រក់ញ៉ាំទឹកតិច អ្នកគួរតែកែមកពិសារទឹកឲ្យបានច្រើន ទើបល្អចំពោះសុខភាពរបស់អ្នក ព្រោះបើអ្នកខ្វះជាតិទឹក នោះសុខភាពអ្នកនឹងអាចទ្រុឌទ្រោមខ្លាំងណាស់។
5. អ្នកមិនគួររក្សាទម្លាប់លេងទូរស័ព្ទក្នុងបន្ទប់ទឹកទេ ព្រោះអាចធ្វើឲ្យអ្នកបញ្ចេញមិនអស់ឡើយ ដោយអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។
6. នៅពេលដែលរាងកាយអ្នកចេញសញ្ញាខុសពីធម្មតា អ្នកគួរតែប្រយ័ត្ន ហើយពិនិត្យសុខភាពឲ្យបានល្អ ទើបអាចព្យាបាលបានទាន់ពេលវេលា។ ដូចនេះ បើអ្នកអាចកែទម្លាប់ទាំងនេះចេញ នោះសុខភាពអ្នកនឹងអាចរឹងមាំបាន។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com