អត្ថបទពាណិជ្ជកម្ម
រថយន្តប្រណិត Jaguar ចំនួន៣គ្រឿង បានប្រគល់ជូនសណ្ឋាគាលំដាប់ផ្កាយប្រាំ Rosewood Phnom Penh
× ភ្នំពេញ៖ ក្រុមហ៊ុន Jaguar Land Rover ប្រចាំកម្ពុជា កាលពីថ្ងៃ ទី៤ ខែកញ្ញា កន្លងទៅ បានប្រគល់រថយន្តប្រណិតម៉ាក Jaguar XJL ចំនួន២គ្រឿង និងរថយន្តម៉ាក Jaguar F-PACE ១គ្រឿងជូនទៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Rosewood Phnom Penh។ ពិធីប្រគល់រថយន្តប្រណិតនេះ ប្រព្រឹត្តក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា សំអាង (វឌ្ឍនៈ)ដែលជាម្ចាស់សណ្ឋាគារ និងនាយកគ្រប់គ្រងសណ្ឋាគារ លោក Michael James Parker។
វាជាថ្ងៃដ៏ពិសេសដែល Rosewood Phnom Penh ជាសណ្ឋាគារមានកិត្យានុភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមុនដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា បានបញ្ជាទិញរថយន្ដប្រណិតម៉ាក Jaguar XJL និង Jaguar F-PACE ។
Jaguar គឺជាប្រភេទរថយន្តដែលមានការបូករួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃបច្ចេកវិទ្យាឈានមុខគេ ដែលមានសក្តានុពល និងស័ក្តិសមជាមួយនឹងគោលការណ៍«បដិសណ្ឋារកិច្ចជានិរន្ត»របស់សណ្ឋាគារ Rosewood Hotels & Resorts®។ នេះបើតាមលោក Ulf Sebecke នាយកគ្រប់គ្រងក្រុមហ៊ុន Jaguar Land Rover ប្រចាំប្រទេសកម្ពុជា។ លោកបន្តទៀតថា អ្វីដែលកាន់តែពិសេស និងសំខាន់មួយផ្សេងទៀត ដែលបានធ្វើឲ្យសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំ Rosewood Phnom Penh សម្រេចចិត្តទិញរថយន្តដ៏ប្រណិតនេះ សណ្ឋាគារក៏ទទួលបាននូវកញ្ចប់សេវាកម្ម«សន្តិភាពផ្លូវចិត្ត»របស់ក្រុមហ៊ុន Jaguar Land Rover ដែលមានរយៈពេល ៥ ឆ្នាំ និងសេវាកម្មជួសជុល និងថែទាំចល័ត២៤ម៉ោង ក្នុងមួយសប្តាហ៍ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Jaguar Land Rover និង Rosewood Phnom Penh បានរួមបញ្ចូលគ្នានូវប្រណិតភាពដ៏ទាន់សម័យ ជាមួយសេវាកម្មផ្ទាល់ខ្លួន។ ជាពិសេសគឺការចូលរួមគ្នាថែរក្សាសម្បត្តិបេតិកភណ្ឌក្នុងតំបន់ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងបរិយាកាស និងបែបបទពិសេសប្លែកពីគេ ដែលក្រុមហ៊ុនទាំងពីរ បានបង្ហាញពីគុណតម្លៃរបស់អតិថិជន និងបុគ្គលិក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com