ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ មុនី​កា ៖ បក្ស​ចូលរួម​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល គឺមាន​សំណាង​
13, Sep 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ចំនួន​១៥ ដែល​មិន​ជាប់ឆ្នោត បាន​ចូល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ជាមួយ​រដ្ឋាភិបាល​។ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនី​កា យល់ឃើញថា គណបក្សនយោបាយ ដែល​បាន​ចូលរួម​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ គឺជា​សំណាង​មួយ​របស់ខ្លួន ដែល​អាច​យក​បញ្ហា​នានា​ក្នុងសង្គម ទៅ​ដាក់ជូន​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​។​


 
​លោក គង់ មុនី​កា ដែលមាន​តំណែង​ស្មើ​ទេសរដ្ឋមន្ត្រី​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ ត្រៀម​លើកយក​បញ្ហា​ពុករលួយ ទៅ​ផ្ដល់​គំនិត និង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដូចតទៅ​៖



 
​សម្រាប់​លោក គង់ មុនី​កា ការចូលរួម​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មិនមែន​ដោយសារ​សម្លឹង​អំណាច និង​តួនាទី​អ្វី​ទេ ប៉ុន្តែ​វា​ឱកាស​មួយ​ឲ្យ​គណបក្ស​លោក អាចមាន​លទ្ធភាព​ចូលរួម​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល​ទាន់ពេលវេលា​។ ម្យ៉ាងវិញទៀត​លោក យល់ឃើញថា ការចូលរួម​ផ្ដល់យោបល់​នេះ វា​ក៏​អាច​កាត់បន្ថយ​ការធ្វើ​បាតុកម្ម និង​តវ៉ា​តាម​ដងផ្លូវ ពី​សំណាក​គណបក្សនយោបាយ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ប្រធាន និង​អនុប្រធាន​ប្រតិភូ ដែលមាន​ពី​គណបក្សនយោបាយ​ទាំង​១៥ ចូលរួម​ជា​សមាជិក​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ សុទ្ធតែ​ទទួលបាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ហើយ​ប្រាក់ខែ​តាម​តួនាទី​នីមួយៗ ពី​រដ្ឋាភិបាល​៕

Tag:
 ​គង់ មុនី​កា​
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​
  រដ្ឋាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com