ជាតិ
សុខភាព
ព្រះមហាក្សត្រ​៖ លោក រី​ច​ឈ្នឺ​រ ជា​មហា​សប្បុរសជន​នៃ​កម្ពុជា
13, Sep 2018 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
«​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ ជា​មហា​សប្បុរសជន​នៃ​កម្ពុជា​។ គាត់​ប្រឹងប្រែង​យ៉ាងខ្លាំង​នា​រយៈពេល​២៦​ឆ្នាំកន្លងមក ដើម្បី​ផ្តល់​សេវា​ព្យាបាល និង​វះកាត់​កុមារ​កម្ពុជា​»​។ នេះ​បើ​ព្រះរាជចំណារ​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទៅកាន់​លោក Rene Schwartzenbach ប្រធាន​មូលនិធិ​គន្ធបុប្ផា ជុំវិញ​មរណភាព​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ​។​

 
​សម្រាប់​ព្រះករុណា ព្រះមហាក្សត្រ ការបាត់បង់​លោក បេ​អាត រី​ច​ឈ្នឺ​រ ជាការ​សោកស្តាយ​ដែល​មិនអាច​បំភ្លេចបាន ដោយ​ព្រះអង្គ​ចាត់ទុក​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា​រូបនេះ ជា​វេជ្ជបណ្ឌិត​ដ៏​អស្ចារ្យ​នៅ​កម្ពុជា ហើយ​ទទួលបាន​នូវ​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ពី​ពលរដ្ឋ​កម្ពុជា​។​
 
«​ស្នាដៃ​មនុស្សធម៌​ដ៏​មហិមា​របស់គាត់ ទទួលបាន​នូវ​ការ​ស្ញប់ស្ញែង​ពី​មនុស្ស​ទូទៅ ហើយ​មន្ទីរពេទ្យ​គន្ធបុប្ផា​របស់លោក​នៅ​ភ្នំពេញ និង​សៀមរាប នៅតែ​រក្សា​គំរូ​ជាពិសេស​»​។ ព្រះមហាក្សត្រ ទ្រង់​បានកត់សម្គាល់​យ៉ាង​ដូច្នេះ​៕

Tag:
 Beat Richner
  គន្ធបុប្ផា​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com