ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច ៧, ២ ក្នុង​ឆ្នាំ​២០១៨
13, Sep 2018 , 10:39 pm        
រូបភាព
ភ្នំពេញ៖ ​ក្រុម​អ្នកស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ (ASEAN+3 Macroeconomic Research Office "AMRO") បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ខ្ពស់​ក្នុងរ​ង្វ​ង់ ៧, ២ ភាគរយ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ហើយ​ប្រជាជន​កម្ពុជា​ម្នាក់ អា​ចរក​ចំណូល​ជិត​១៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​


 
​លោកស្រី Junhong Chang ប្រធាន​AMRO បាន​វាយតម្លៃថា រដ្ឋាភិបាល​កម្ពុជា​អាច​បន្ត​រក្សា និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។ តាមរយៈ​ការវាយតម្លៃ​នេះ ប្រធាន​AMRO បាន​និយាយថា កម្ពុជា​នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​លើស​ការគ្រោងទុក​ក្នុង​រង្វង់​អត្រា​៧, ២ ភាគរយ ដែល​ធ្វើ​ឲ្យ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ម្នាក់ៗ​កើនឡើង ស្ទើ​តែ​ស្មើ​១៥០០​ដុល្លារ​អាមេរិក ជាមួយ​អត្រា​អតិផរណា​៣​ភាគរយ​ក្នុង​១​ឆ្នាំ ស្រប​ពេលដែល​តុល្យ​ពាណិជ្ជកម្ម​មាន​ភាពរឹងមាំ និង​ស្ថានភាព​ហិរញ្ញ​វត្ថ​ល្អប្រសើរ​។​
 
​បន្ថែម​ពីនេះ​លោកស្រី Junhong Chang ព្យាករ​ថា អ្នកវិនិយោគ​ផ្ទា​ល់ពី​បរទេស​ក៏​បន្ត​កើនឡើង ស្រប​ពេលដែល​កម្ពុជារ​ក្សា​បាន​ស្ថានភាព​បំណុល​ល្អប្រសើរ និង​ស្ថានភាព​ហិរញ្ញ​វត្ថ​សាធារណៈ​រឹងមាំ ប្រកបដោយ​ការប្រុងប្រយ័ត្ន​ត​ខ្ពស់ ។ ជាពិសេស​ការផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​បង្កើន​ចំណាយ​លើ​សេវា​សង្គម​សំខាន់ៗ ដូចជា​សុខាភិបាល និង​អប់រំ​ជាដើម​។​
 
​ទន្ទឹមនឹង​ការវាយតម្លៃ​លើ​ការ​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​នេះ ប្រធាន​AMRO ក៏បាន​ព្រមាន​ពី​ហានិភ័យ​នៃ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។ ប្រធាន​AMRO បាន​និយាយ​ដូច្នេះ​ថា​៖«​សេដ្ឋកិច្ចកម្ពុជា​ក៏​នឹង​ប្រឈម​ផងដែរ ទៅនឹង​ហានិភ័យ​នៃ​កត្តា​ខាងក្រៅ​មួយចំនួន ខណៈដែល​បញ្ហា​ប្រឈម​ក្នុងស្រុក​កំពុង​បន្ត​ដោះស្រាយ ដើម្បី​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ជំរុញ​ល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ឆាប់រហ័ស​»​។ 
 
​រដ្ឋាភិបាល​បានដាក់​គោលដៅ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​និតិ​កាល​ទី ៦ បានដាក់​ចេញ​នៅ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ត្រៀមខ្លួន​សម្រាប់​បដិវត្ត​ន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ និង​សេដ្ឋកិច្ច​ឌីជីថល​។​
 
​បច្ចុប្បន្ន​កំណើនសេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែកលើ​វិស័យ​៤​សំខាន់ៗ គឺ​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ សំណង់​និង​អចលនទ្រព្យ និង​វិស័យ​កសិកម្ម​។​
 
​សូមបញ្ជាក់ថា គណៈប្រតិភូ​របស់​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣  (ASEAN+3 Macroeconomic Research Office “AMRO”) បានធ្វើការ​វាយតម្លៃ​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០១៨ ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រលើ​ក​ទី ៧ ចាប់ពី​ថ្ងៃ ០៤-១២ ខែកញ្ញា ឆ្នាំ​២០១៨៕

Tag:
 សេដ្ឋកិច្ច
 AMRO
© រក្សាសិទ្ធិដោយ thmeythmey.com