ជាតិ
បាក់ឌុប
បាក់ឌុប៖និទ្ទេស A កើនពី២៩០នាក់ឡើងដល់៤០៨នាក់ ក្រោយផ្ទៀងផ្ទាត់
13, Sep 2018 , 6:59 pm        
រូបភាព
 លទ្ធផលបាក់ឌុប បានកើនឡើងពី​៦៦,២១ភាគរយ  ដល់៦៧.០៧ភាគរយ។ នេះបើតាម​ការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែល​បានពិនិត្យផ្ទៀងផ្ទាត់លទ្ធផល​ឡើង​វិញក្រោយមាន​បណ្តឹងតវ៉ា​ពីសំណាក់បេក្ខជន​ប្រឡង ជាពិសេស​មុខវិជ្ជាគណិត​វិទ្យា។



លទ្ធផល​ថ្មី​បាន​បង្ហាញថា សិស្សទទួលបាននិទ្ទេស A កើនពី ២៩០នាក់ទៅ ៤០៨នាក់ និទ្ទេស B កើនពី​១៥៣២នាក់ទៅ ២២២២នាក់ និទ្ទេស C កើនពី​៤៦៣១នាក់ទៅ​៦០៤១នាក់ និទ្ទេស D កើនពី​១៣ ៩៩៩នាក់ ទៅ​១៥ ១៨០នាក់ រីឯនិទ្ទេស E ថយពី​៥៤ ៦០៧នាក់ មក ៥២ ១៨៣នាក់។


© រក្សាសិទ្ធិដោយ thmeythmey.com