ពីនេះ ពីនោះ
«​ឆា​», «​ស្ងោរ​», «​ចៀន​» និង​«​ចំហុយ​» ជា​ពាក្យ​កម្ចី​ពី​បរទេស ឬ​ជា​ពាក្យ​ខ្មែរ​?
15, Sep 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំង​ប៉ុន្មាន​នេះ​គឺ​សុទ្ធតែ​មហាជន​បាន​ស្គាល់ គឺជា​ពាក្យ​សំដៅលើ​ការ​ចំអិន​អាហារ​នានា​។ ប៉ុន្តែ​គ្រាន់តែ​មិនទាន់​ដឹង​ច្បាស់​ថា​ពាក្យ​ណា ជា​ពាក្យ​ខ្មែរ ឬ​កម្ចី​ពី​បរទេស​នោះទេ​។


 
​សម្តេចព្រះសង្ឃរាជ ជូន ណាត បាន​បង្ហាញថា «​ឆា​» ជា​ពាក្យ​កម្ចី​ពី​ចិន ជា​នាមសព្ទ ឈ្មោះ​សម្ល​ចិន មួយ​ប្រភេទ​ដែលមាន ស្ល​ដោយមាន​សាច់​ខ្លាញ់ ឬ​ខ្លាញ់​ចម្រាញ់​។ ឆា ជា​កិរិយាសព្ទ មានន័យថា ចម្រាញ់​,​ចំហៀវ​។ 
 
​ចំពោះ​ពាក្យ​«​ស្ងោរ​», «​ចៀន​» និង​«​ចំហុយ​» ជា​ពាក្យ​ខ្មែរ​ដូចគ្នា តែមាន​អត្ថន័យ​ខុសគ្នា​។ «​ស្ងោរ​» មានន័យថា រម្ងាស់​អ្វីៗ​ក្នុង​ទឹក​ពុះ ឲ្យ​ឆ្អិន​, ឲ្យ​រលួយ​, ឲ្យ​ចេញ​រសជាតិ​ដើម​។ 
 
«​ចៀន​» ឬ​«​ជៀន​» ចម្អិនម្ហូប ឬ​ចំណី​ដោយ​ចម្រាញ់​នឹង​ខ្លាញ់ ឬ​នឹង​ប្រេង​។ ចំណែក «​ចំហុយ​» មានន័យថា កម្តៅ ឬ​ចម្អិន​អាហារ​ដែល​ចំហាយ​ទឹក​ក្តៅ​ដែល​ហុយ​ឡើង​។  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com