ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ខ្លីៗ​នេះ​អាចជួយ​អ្នក​បាន​ពេល​ដើរលេង​ម្នាក់ឯង (Solo Trip)
10, Dec 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើដំណើរ​កម្សាន្ត​ដែល​អាច​មើលឃើញ​កន្លែង​ថ្មីៗ​ច្រើន ជួយ​មនុស្ស​ថ្មីៗ សម្រាក​អារម្មណ៍​ក្រោយពី​ធ្វើការ​ងារ​ដ៏​នឿយហត់ អាចជួយ​សម្រួល​អារម្មណ៍​មក​ល្អ​វិញ​បាន​។ ភាគច្រើន យើង​ធ្វើដំណើរ​ជាមួយ​មិត្តភក្តិ ឬ​គូរ​សង្សា ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ការធ្វើដំណើរ​តែឯង​អាចជា​រឿង​ដ៏​ល្អ​មួយ​ដែរ​ទេ​? ការធ្វើដំណើរ​តាម​យន្តហោះ​តែឯង​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​សេរីភាព​យ៉ាងច្រើន ដោយ​អាចធ្វើ​អ្វី​ក៏បាន​។



ប៉ុន្តែ​មានរឿង​មួយចំនួន​ដែល​អ្នក​គួរ​ពិចារណា​ដែរ ដើម្បី​ឲ្យ​ការធ្វើដំណើរ​តែឯង​នេះ​កាន់​តែមាន​សុវត្ថិភាព និង​ផាសុកភាព​។​

​រកមើល​បន្ទប់​គេង​ម្នាក់ឯង​
 
​បើសិនជា​អ្នក​ចង់​សន្សំ​លុយ​ខ្លះ​ពេលធ្វើ​ដំណើរ​បែបនេះ ចូរ​ធ្វើ​ការជួល​បន្ទប់​សម្រាប់​តែ​គេង​ម្នាក់ឯង​វិញ​ទើប​ល្អ​ជាង​។ ដូច្នេះ យក​ល្អ​គួរតែ​​ពិចារណា​លើ​ការជួល​បន្ទប់ ឬ​ផ្ទះសំណាក់​ណា​ដែលមាន​សម្រាប់តែ​គេង​ម្នាក់ឯង​ទៅបាន​ហើយ​។ 
 
​ចូលរួម​ធ្វើដំណើរ​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​
 
​គន្លឹះ​មួយ​ផ្សេងទៀត​ដែល​អ្នក​គួរតែ​ពិចារណា​ដែរ​ពេលធ្វើ​ដំណើរ​កម្សាន្ត​តែម្នាក់ឯង​គឺ ចូលរួម​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​ទេសចរណ៍​។ រឿងនេះ​មិន​ត្រឹមតែ​ជួយ​សន្សំ​លុយ​អ្នក​ទេ ប៉ុន្តែ​អ្នក​ក៏​នឹង​អាច​ទៅលេង​កន្លែង​កាន់តែច្រើន​ដែរ ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ទៅ​ជាមួយគ្នា​ទៀត​។ នេះ​គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​អាច​រៀន​អ្វីមួយដែល​ថ្មី ចំពោះ​ទីតាំង​ដែល​អ្នក​កំពុងតែ​ធ្វើដំណើរ​នោះ​។ 
 
​នៅក្នុង​បន្ទប់​ដែលមាន Wifi Free
 
​វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុងការ​ស្វែងរក​បន្ទប់​ដែល​​អាចមាន​ទំនាក់ទំនង​ជាមួយ​គ្រួ​សារបាន ដូច្នេះ​ពួកគេ​នឹង​ដឹងថា​អ្នក​នៅ​កន្លែង​ណា​ហើយ​។ រឿងនេះ​ក៏មាន​ប្រយោជន៍​ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹងថា​អ្នក​នៅ​កន្លែង​ណា​នៅពេល​យប់​។ 
 
​សិក្សា​អំពី​ពាក្យ​តាម​តំបន់​មួយចំនួន​
 
​រឿង​មួយ​ផ្សេងទៀត​ដែល​អ្នក​គួរតែ​ពិចារណា​នៅពេល​ធ្វើដំណើរ​កម្សាន្ត​តែឯង​គឺ​សិក្សា​ពាក្យ​តាម​តំបន់​ខ្លះ ដូច្នេះ​អ្នកនឹង​អាចធ្វើ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​នៅ​ទី​នោះបាន​។ អ្នក​ក៏​អាច​ប្រើប្រាស់ Google Translate ដើម្បី​ជួយ​ពន្យល់​នូវ​អ្វីដែល​អ្នកត្រូវការ​បាន​ដែរ​។ 
 
​បន្ធូរ​អារម្មណ៍​ខណៈពេល​កំពុងតែ​ញ៉ាំ​អាហារ​
 
​បើសិនជា​អ្នក​ចង់ដឹង​ច្រើន​អំពី​កន្លែង​ដែល​អ្នក​កំពុងតែ​ទៅលេង​នោះ ចូរ​ពិនិត្យ​ទៅលើ​ភោជនីយដ្ឋាន​ក្នុង​តំបន់ និង​អាហារ​ពេលយប់​។ ចូរ​យក​ឱកាស​នេះ​ដើម្បី​បន្ធូរ​អារម្មណ៍ និង​រីករាយ​នឹង​ខ្យល់អាកាស​ល្អ​ផង​។ អ្នក​អាច​ប្រើពេល​វេលា​នេះ​ធ្វើការ​សន្ទនា​ជាមួយ​ម្ចាស់​ហាង ឬ​មនុស្ស​ក្នុង​តំបន់​នោះបាន ដើម្បី​អាច​រីករាយ​នឹង​អាហារ​របស់​អ្នក​កាន់តែ​ឆ្ងាញ់​ថែមទៀត​។​
 
​គេង​ឆាប់​ភ្ញាក់​ពី​ព្រលឹម​បន្តិច​
 
​សម្រាប់​អ្នក​ដែល​មិនបាន​ចូល​ក្លិប ឬ​បារ​ទេ ចូរ​ចាប់ផ្តើម​ភ្ញាក់​ពី​គេង​ឲ្យ​លឿន​បន្តិច​ដើម្បី​ដើរលេង​នៅ​តំបន់​ដែល​អ្នក​មក​កម្សាន្ត​ទៅ​។ អ្នកនឹង​មើលឃើញ​អ្វីៗ​ជុំវិញ​ខុសប្លែក​អ្វីខ្លះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com