ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចង់បង្ការជំងឺផ្តាសាយ គួរតែដឹងវីរុសញឹកញាប់ដែលបង្កជំងឺនេះសិន
× វីរុសមួយប្រភេទឈ្មោះថា Respiratory Syncystial Virus (RSV) គឺជាវីរុសដែលមានភាពឆ្លងខ្លាំងបំផុតមួយ។ វីរុសនេះកើតឡើងយ៉ាងធ្ងន់ធ្ងរទៅលើទារកទើបនឹងកើត និងមនុស្សចាស់ ដោយជាធម្មតា វាបង្ករោគសញ្ញាស្រដៀងគ្នានឹងជំងឺផ្តាសាយតែម្តង។
ខាងក្រោមនេះ ខ្ញុំសូមបង្ហាញនូវគន្លឹះខ្លះៗក្នុងការបង្ការវីរុសនេះកុំឲ្យឆ្លងចូលទៅក្នុងខ្លួនបាន៖
• ចូរប្រើប្រាស់ទឹកក្តៅឧណ្ហៗ និងសាប៊ូ លាងសម្អាតដៃជាញឹកញាប់។ ចូរចំណាយពេលលាងសម្អាតយ៉ាងហោចណាស់ ២០វិនាទី
• មិនត្រូវយកដៃដែលមិនបានលាងសម្អាតទៅប៉ះពាល់នឹងមាត់ ច្រមុះ ភ្នែក ឬមុខឡើយ
• មិនត្រូវប្រើប្រាស់សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយរួមគ្នា ឬពែងរួមគ្នាជាមួយអ្នកដែលមានជំងឺឡើយ។ ចូរចៀសវាងការថើប ឬទំនាក់ទំនងស្និទ្ធស្នាលផ្សេងៗទៀត
• នៅពេលអ្នកក្អក ឬកណ្តាស ចូរប្រើប្រាស់ក្រដាសដើម្បីគ្របមុខ ឬច្រមុះ ហើយចោលវាភ្លាមក្រោយពីប្រើរួច
• បើសិនជាអ្នកឈឺ ចូរសម្រាកនៅផ្ទះ
• ចូរសម្អាតមេរោគនូវរបស់របរដែលប៉ះពាល់រួចដូចជា តុក្កតាក្មេងលេង ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com