ជាតិ
អត្ថបទពាណិជ្ជកម្ម
បេ​ប៊ី អោត​ឡេ​ត រៀបចំ​ពិព័រណ៍​ម្សៅ​ទឹកដោះគោ​នៅ​ចុងខែ​កញ្ញា​នេះ​
15, Sep 2018 , 10:48 am        
រូបភាព
ដោយ:
​ហាង បេ​ប៊ី អោត​ឡេ​ត នឹង​រៀបចំ​ពិព័រណ៍​ម្សៅ​ទឹកដោះគោ រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី ២៩ និង​ទី​៣០ ខែកញ្ញា​នេះ នៅ​ហាង​បេ​ប៊ី អោត​ឡេ​ត​សាខា​វិមានឯករាជ្យ​។ ពិព័រណ៍​នេះ រៀបចំឡើង​ក្នុង​បំណង ផ្តល់ឱកាស​ឲ្យ​អាណាព្យាបាល ជាពិសេស​អ្នក​ម្តាយ​គ្រប់រូប បាន​ស្វែងយល់​ឲ្យ​កាន់​ច្បាស់​អំពី​គុណភាព និង​គុណសម្បត្តិ​របស់​ប្រភេទ​ម្សៅ​ទឹកដោះគោ​នីមួយៗ ដែល​កំពុងមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​។

​ការ​បំបៅកូន​ដោយ​ទឹកដោះ​នៅតែ​ចំណុច​អាទិភាព​ចាំបាច់​បំផុត ប៉ុន្តែ​ដោយសារ​សេដ្ឋកិច្ច​រីកចម្រើន ហើយ​អ្នក​ម្តាយ​សម័យ​បច្ចុប្បន្ន គឺ​កាន់​តែម​មមាញឹក​នឹង​ការបំពេញ​ការងារ ដូច្នេះ​ពួកគាត់​តែងតែ​ត្រូវការ​ជំនួយ​បន្ថែម​ពី​ម្សៅ​ទឹកដោះគោ ដែល​គុណភាព និង​គុណប្រយោជន៍​ប្រហែល​នឹង​ទឹកដោះ​ម្តាយ​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ ឡង់ឌី អគ្គនាយក​អភិវឌ្ឍន៍​ធុរកិច្ច​នៃ ហាង​លក់ទំនិញ​កុមារ Baby outlet
 
​លោក កែវ ឡង់ឌី បន្តថា ពិព័រណ៍​នេះ​រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ បាន​ពន្យល់​ពី​លក្ខណៈ​ពិ​សេ​ស និង​គុណសម្បត្តិ​ម្សៅ​ទឹកដោះគោ​របស់ខ្លួន ទៅដល់​អាណាព្យាបាល ក៏ដូចជា​អនុញ្ញាត​ឲ្យ​អាណាព្យាបាល​បាន​យល់​បន្ថែម និង​ងាយស្រួល​ជ្រើសរើស​ថា​តើ​ម្សៅ​ទឹកដោះគោ​ប្រភេទ​ដែល​ល្អ ស័ក្តិសម​នឹង​កូនៗ​របស់ខ្លួន​។ លោក កែវ ឡង់ឌី បញ្ជាក់ថា​៖«​ដោយសារ​មាន​អាណាព្យាបាល​ដែលមាន​កូនតូចៗ​ជាច្រើន មាន​ក្តីកង្វល់​ពី​ការជ្រើសរើស​ទឹកដោះគោ ឬ​សម្ភារ​កុមារ​ដែលមាន​គុណភាព​ល្អ​សម្រាប់​កូនៗ​របស់​ពួកគាត់ ដូច្នេះ​មាតាបិតា​ពិព័រណ៍​នេះ នឹង​ក្លាយជា​វេទិកា​ឲ្យ​ពួកគាត់​មានឱកាស​បាន​ស្វែងយល់​កាន់​ច្បាស់ និង​ស្រួល​ក្នុងការ​ជ្រើសរើស​ផលិត​ដែល​ល្អ​សម្រាប់​កូនៗ​»​។​
 
​អ្នក​ម្តាយ មាតាបិតា ឬ​អាណា​ព្យ​បាល​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ និង​ទទួលបាន​ការបញ្ចុះ​ពិសេស​ផងដែរ​។ 
​ដូច្នេះ​សូម​ចូលរួម​ទាំងអស់គ្នា ដោយ​ឥតគិតថ្លៃ នៅ​ថ្ងៃទី ២៩ និង​ទី​២​ឲ​៣០ ខែកញ្ញា​នេះ នៅ​ហាង​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត សាខា​វិមានឯករាជ្យ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរ​សព្ទ 017 887 746 និង​លេខ 016 789 669៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com