ជាតិ
ដំរីចូលរួមក្នុងយុទ្ធនាការសំអាតបឹងកន្សែង ខេត្តរតនគិរី
× «ទិវាសំអាតពិភពលោក» (World Cleanup Day) ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា នេះ ដោយពលរដ្ឋ និងសហគមន៍នានានៅលើពិភពលោក បង្ហាញពីកាយវិការរបស់ខ្លួនក្នុងសកម្មភាពប្រយុទ្ធប្រឆាំងភាពកខ្វក់។ នៅកម្ពុជា ជាពលរដ្ឋ ស្ថាប័នរដ្ឋ អង្គការជាតិ អន្តរជាតិ សហគមន៍អឺរ៉ុប និងតំណាងអង្គទូតនានា ក៏បានចូលរួមក្នុងកម្មវិធីនេះយ៉ាងផុសផុលផងដែរ។
ងាកទៅខេត្តរតនគិរីឯណោះវិញ មូលនិធិអភិរក្សសត្វដំរីអៃរាវត្តា (Airavata Elephant Foundation) ដែលបង្កើតឡើងដោយបុរសលោក Pierre-Yves Clais និងលោកស្រី ខៃ ចិន្តា ដែលជាភរិយា បានយកដំរីទៅចូលក្នុងយុទ្ធនាការសំអាតបឹងកន្សែង។
យោងតាមទំព័រហ្វេសប៊ុក Airavata Elephant Foundation សត្វដំរីពីរក្បាល សហការជាមួយមនុស្សក្នុងការសំអាតបឹងកន្សែង នៅក្រុងបានលុង។ មូលនិធិដំរីមួយនេះ បានលើកឡើងថា ដំរី ជួយសម្រួលកិច្ចការធំៗដល់មនុស្សតាំងពីមុនសម័យអង្គរមកម្ល៉េះ។
Tag:
បរិស្ថាន
World Cleanup Day
© រក្សាសិទ្ធិដោយ thmeythmey.com