កំណាព្យ
ជាតិ
World Cleanup Day!
15, Sep 2018 , 3:43 pm        
រូបភាព
ដោយ:
​បទ ជាប់​ទង​--

-​កែង​កៀនកោះ បោះ​រាល់ថ្ងៃ ដៃ​យើង​ងាយ​
​ពិត​រាយមាយ រាយ​សំរាម តាម​ដោយ​រោគ​
​រុយ​ជប់លៀង ច្រៀង​ត្រេកអរ បរិភោគ​
​ក្មេង​ចាស់​រោគ ជោក​ជុំជិត​ ​រឹតរ​រួត​ប្រាណ​។​
 
-​ចោល​ព្រឹកល្ងាច រាច​រាយប៉ាយ សាយ​ក្លិន​ជះ​
​ជួន​ក្បែរ​ផ្ទះ ជះ​មាត់ទឹក ព្រឹក្សា​ឋាន​
​ធុង​មាន​ដែរ តែ​បោះចោល ច្បោល​ស្មានៗ​
​បរិស្ថាន បាន​បំពុល ជ្រុល​ពេក​ហើយ​។​
 
-World Cleanup ប្រាប់​គ្រប់គ្នា ជា​ដំណឹង​
​ឲ្យ​បានដឹង ប្រឹងប្រែង​ផ្តុំ កុំ​កន្តើយ  
​ទីក្រុង​ឆ្លាត ស្អាត​ទាល់តែ ខ្មែរ​ស្អាត​ហើយ​
​កុំ​ខ្ជិល​ឡើយ ហើយ​សំរាម ហាម​ចោល​ផ្តាស​៕

© រក្សាសិទ្ធិដោយ thmeythmey.com