ជាតិ
២៥ខេត្ត/រាជធានី
ជ័យលាភីបាក់ឌុបនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ពីឆ្វេងទៅស្តាំ៖ ចាន់ ពិចិត្រ, ម៉ាន់ កូតា, កាំង ស៊ីញលី, ស គីមស៊ា និងថន រតនា
× រយៈពេល៥ឆ្នាំហើយដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានដំណើរការសម័យប្រឡងរបស់ខ្លួន ក្រោមកំណែទម្រង់ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន។ ក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់» ចំនួនសិស្សដែលប្រឡងជាប់សញ្ញាបត្រ មានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ។
សារព័ត៌មាន ThmeyThmey សូមរំលឹកពីជ័យលាភីដែលទទួលបាននិទ្ទេស A ជាមួយនឹងលំដាប់ពិន្ទុខ្ពស់ជាងគេ (១០០) ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨៖
ឆ្នាំ២០១៤៖ យុវជន
ចាន់ ពិចិត្រ មកពីវិទ្យាល័យសុរាម្រិត ខេត្តកំពង់ឆ្នាំង មានលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោមជ័យលាភីនិទ្ទេស A ១១នាក់។ ពិចិត្រ បានបន្តការសិក្សានៅ Faculty of Medecine, Mahasarakham University នៅប្រទេសថៃ។
ឆ្នាំ២០១៥៖ យុវជន
ម៉ាន កូតា ពីវិទ្យាល័យវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ បានលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោមនិទ្ទេស A ១០៨នាក់។ កូតា សិក្សាបន្តនៅប្រទេសថៃ។
២០១៦៖ យុវជន
កាំង ស៊ីញលី សាលាប៊ែលធីអន្ដរជាតិសាខាទី ៥ ច្បារអំពៅ រាជធានីភ្នំពេញ ទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមនិទ្ទេស A ៤០៥នាក់។ បច្ចុប្បន្ន ស៊ីញលីសិក្សានៅ Entrepreneurship/Hotel and Restaurant Management at Bangkok University ប្រទេសថៃ។
ឆ្នាំ២០១៧៖ យុវជន
ស គីមស៊ា សាលាប៊ែលធីអន្តរជាតិ សាខាទី៩ ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ គីមស៊ា ទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោមជ័យលាភីនិទ្ទេស A ចំនួន៤២៤នាក់។
ឆ្នាំ២០១៨៖ យុវតី
ថន រតនា ពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ផ្សារដើមថ្កូវ រាជធានីភ្នំពេញ។ រតនា ជាជ័យលាភីនារីដំបូងដែលបាននិទ្ទេស A ជាមួយនឹងលំដាប់ពិន្ទុខ្ពស់ជាងគេ បើគិតចាប់តាំងពីឆ្នាំ២០១៤មក។ នៅឆ្នាំនេះ រតនា ស្ថិតក្នុងចំណោមនិទ្ទេស A ៤០៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com