កីឡាជាតិ
ជាតិ
ទ័ព​អស់​ឱកាស​ប្រជែង​ជើងឯក ក្រោយ​ចាញ់​ក្រុម​ណាហ្គា​វើ​ល ២-០
16, Sep 2018 , 10:39 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល បាន​បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ សប្តាហ៍​ទី​២០​បណ្តោះអាសន្ន ក្រោយ​យកឈ្នះ​ក្រសួងការពារជាតិ​(​ទ័ព​)​ក្នុង​លទ្ធផល ២-០​។ ជ័យជម្នះ​នេះ​មានន័យថា​ណាហ្គា​វើ​ល បាន​ទម្លាក់​ក្រសួងការពារជាតិ​ពី​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​លី​គ​កំពូល​នៅ​ឆ្នាំនេះ​។ ជាមួយគ្នានេះ វិសាខា​បាន​ឡើងឈរ​លេខ​២​បណ្តោះអាសន្ន ក្រោយ​យកឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ ៤-១​។​

 
​ក្រុម​ក្រសួងការពារជាតិ ដែល​បាន​ទម្លាក់​ណាហ្គា​វើ​ល​ជាមួយ​ជ័យជម្នះ ៣-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ត្រូវបាន​ណាហ្គា​វើ​ល​ទម្លាក់​វិញ​ម្តង ពី​ឱកាស​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨​។ ការ​អស់​ឱកាស​ប្រជែង​ជើងឯករ​បស់ទ័ព បន្ទាប់ពី​ពួកគេ​ចាញ់​ណាហ្គា​វើ​ល ២-០ នា​ជំនួប​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​។    
 
​នា​ជំនួប​ដ៏​ស្វិតស្វាញ​នោះ ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Sung Chihoon បា​នរក​សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ណាហ្គា​វើ​ល​នៅ​៣​នាទី​ដំបូង​នៃ​តង់​ទី​១ តាមរយៈ​ការ​ទាត់​ពី​ចម្ងាយ ក្រោយ​ការបញ្ជូន​របស់ សុះ ស៊ូ​ហា​ណា​។ កីឡាករ​រូបនេះ មាន​ឱកាសល្អ​ម្តងទៀត​នៅ​នាទី​ទី​៩ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ក្រោយ​ទាត់​បាល់​ទៅ​ប៉ះ​ដៃ​អ្នក​ចាំ អ៊ុំ វិចិត្រ ផ្លាត​ឡើងលើរ​បាទី​។ 
 
​ឈានដល់​នាទី​៣៣ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bisan George ដែល​ខក​ឱកាស​ក្រោយ​ទាត់​បាល់​ទៅ​ប៉ះ​បង្គោល​ទី​ពេល​នៅ​១​ស្មើ​ជា​អ្នកចាំទី​ទ័ព បានតែ​តបាល់​សម្រេចបាន​១​គ្រាប់​បន្ថែម​សម្រាប់​ណាហ្គា​វើ​ល ក្រោយ​ការ​លើ​ចេញពី​ជ្រុង​របស់​មិត្ត​រួម​ក្រុម ដើម្បី​បង្កើន​ការនាំ​មុខ ២-០ ក្នុង​តង់​ទី​១​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះបី​ក្រុម​ទាំងពីរ​បាន​ព្យាយាម​ដាក់​សម្ពាធ​និង​បង្កើត​ឱកាស​មាស​ទៅវិញទៅមក​ក៏ដោយ​។ កាល​ជើង​ទី​១​ណាហ្គា​វើ​ល បាន​យកឈ្នះ​ទ័ព​ក្នុង​លទ្ធផល ២-០ ដូចគ្នា​។ 
 
​ជ័យជម្នះ​នេះ ជួយ​ឲ្យ​ណាហ្គា​វើ​ល បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គប្រ​ចាំ​សប្តាហ៍​ទី​២០​បណ្តោះអាសន្ន​ដោយមាន​៥០​ពិន្ទុ​។ សម្រាប់​ពីរ​ប្រកួត​ចុងក្រោយ ដែល​ការប្រកួត​កំណត់​ជោគវាសនា ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​វិសាខា​នៅ​សប្តាហ៍​ទី​២១ មុន​ប៉ះ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​សប្តាហ៍​ទី​២២ ដែលជា​ជំនួប​ចុងក្រោយ​។​
 
​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ថ្ងៃ​សៅរ៍​នោះដែរ ក្រុម​វិសាខា​បាន​យកឈ្នះ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ៤-១ ដើម្បី​ឡើងឈរ​លេខ​២​បណ្តោះអាសន្ន​ក្នុង​តារាង​មាន​៤៥​ពិន្ទុ​។ នា​ជំនួប​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី​១ ខ្សែប្រយុទ្ធ កែវ សុខ​ផេង បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​វិសាខា​នៅ​នាទី​៦៧ មុន​ខ្សែប្រយុទ្ធ នួន បូរី វាយបក​តាម​ស្មើ ១-១ ឲ្យ​ប៉ូលិស​នៅ​នាទី​៧៥​។ 
 
​ឈានដល់​នាទី​៨៤ កីឡាករ ង​យ ស្រ៊ី​ន បានសម្រេច​គ្រាប់​បាល់​នាំមុខ ២-១ សាជាថ្មី​សម្រាប់​វិសាខា មុន​ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Cheo Myong-ho ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​សម្រេចបាន​១​គ្រាប់​បន្ថែម​នៅ​នាទី​៨៨​។ ក្រោយមក​កីឡាករ​កូរ៉េខាងជើង Song Chol Pak សម្រេច​គ្រាប់​ជ័យជម្នះ ៤-១ សម្រាប់​វិសាខា​នៅ​នាទី​បន្ថែម​នៃ​តង់​ទី​២​។ 
 
​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​លត់​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៥-២​។ កីឡាករ ផាន មករា បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ភ្ញៀវ​នៅ​៣​នាទី​ដំបូង​នៃ​តង់​ទី​១ បន្ទាប់មក​កីឡាករ Debiro Dzarma Bata បន្ថែម​១​ទៀត​នៅ​នាទី​៣៦ ដើម្បី​បង្កើន​ការនាំ​មុខ ២-០ សម្រាប់​សូល​ទី​ឡូ​អង្គរ​។ ៨​នាទី​ក្រោយមក នេន សុធា​រ័ត្ន បាន​វាយបក ២-១ តាម​ពីក្រោយ​សម្រាប់​ម្ចាស់ផ្ទះ មុន​កីឡាករ​ប្រេ​ស៊ី​ល Sergio Barboza Da Silva Junior រក​គ្រាប់​បាល់​តាម​ស្មើ ២-២ ឲ្យ​ម្ចាស់ផ្ទះ​នៅ​នាទី​បន្ថែម​នៃ​តង់​ទី​១​។ 
 
​ក្រោយមក​កីឡាករ សួន សុវណ្ណ​, នុប តុលា និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​ខាងលើ​សម្រេចបាន​ម្នាក់​១​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​៦២, ៦៦ និង​៧៧ ដើម្បី​នាំ​ជ័យជម្នះ ៥-២ សម្រាប់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ស្វាយរៀង​បន្ត​ឈរ​លេខ​៦​ក្នុង​តារាង​មាន​២៧​ពិន្ទុ ខណៈ​សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​លេខ​១០​មាន​១៦​ពិន្ទុ​៕    
 
 
 
    

Tag:
 បាល់ទាត់​
  Cambodian League 2018
  ណាហ្គា​វើ​ល​
© រក្សាសិទ្ធិដោយ thmeythmey.com