ជាតិ
អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ពេញ១កន្លែងលើជំនាញច្បាប់ពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
× ភ្នំពេញ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានប្រកាសផ្តល់អាហារូបករណ៍ពេញ ១០០ ភាគរយ ចំនួន ១ កន្លែងលើជំនាញច្បាប់ សម្រាប់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលសាកលវិទ្យាល័យ AUPP បានចេញកាលពីថ្ងៃអាទិត្យនេះ អាហារូបករណ៍ ១ កន្លែងនេះ ត្រូវបានឧបត្ថម្ភដោយលោកសាស្ត្រាចារ្យបណ្ឌិត David Moser សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ AUPP។
លោកសាស្ត្រាចារ្យបណ្ឌិត David Moser មានប្រសាសន៍ថា៖ «ខ្ញុំផ្តល់អាហារូបករណ៍នេះ ដើម្បីផ្តល់ឱកាសឱ្យសិស្សឆ្នើមបំផុតដែលប្រឡងជាប់បាក់ឌុបឱ្យទទួលបានការអប់រំមួយដ៏ល្អបំផុត សម្រាប់ចូលរួមចំណែកជួយពង្រឹងវិស័យច្បាប់នៅកម្ពុជា។”
ក្នុងបំណង តបស្នងសងគុណដល់មាតាបិតារបស់លោក សាស្ត្រាចារ្យបានប្រសិទ្ធិនាមថា៖ «អាហារូបករណ៍របស់ The Gene & Phyllis Moser។»
AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត និងមានកម្មវិធីសិក្សាយកសញ្ញាបត្រពី មួយចេញ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា UA នៅអាមេរិក។
AUPP សូមអញ្ជើញសិស្សប្រឡងជាប់បាក់ឌុបទាំងអស់មកទទួលព័ត៌មានបន្ថែមស្តីពីការផ្តល់អាហារូបករណ៍ និងកម្មវិធីសិក្សាដោយផ្ទាល់នៅសាកលវិទ្យាល័យ AUPP។
AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com